ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ FC Bayern Munich នៅតែបន្តភាពខ្លាំងរបស់ខ្លួនទៀត បន្ទាប់ពីបំបាក់ក្រុមកំពុងឡើងជើងខ្លាំង Borussia Dortmund ឲ្យស្គាល់រសជាតិចាញ់ជាលើកដំបូងរដូវកាលនេះ ដោយលទ្ធផល ៥-១ ក្នុងការប្រកួត Bundesliga សប្ដាហ៍ទី៨យប់មិញ។
៥គ្រាប់របស់ Bayern គឺរកបានដោយតារាល្បីៗដូចជា Thomas Muller ២គ្រាប់នាទី២៦ និង៣៥ (ពិន័យ១១ម៉ែត្រ), ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski ២គ្រាប់នាទី៤៦ និង៥៨ និង Mario Gotze ថែម១គ្រាប់ទៀតនាទី៦៦ ខណៈដែល១គ្រាប់របស់ក្រុមភ្ញៀវ Dortmund គឺខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ជាអ្នករកបាន នៅនាទី៣៦។
លទ្ធផលនេះ មានន័យថា Bayern នៅតែជាក្រុមរក្សាកំណត់ត្រាឈ្នះគ្រប់ប្រកួត (១០០%) តាំងពីបើករដូវកាលមក ដោយ៨ប្រកួត ឈ្នះទាំង៨ មាន២៤ពិន្ទុ ឈរកំពូលតារាង ខណៈដែល Dortmund លេង៨ប្រកួត ឈ្នះ៥ ស្មើ២ និងចាញ់១ដង (យប់មិញ) មាន១៧ពិន្ទុ ស្ថិតនៅលេខ២៕

Post a Comment