GuidePedia

0
កាសែត​ Correio da Manha របស់​ព័រទុយហ្គាល់​​ ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា​ Cristiano Ronaldo បាន​ទិញ​យន្តហោះ​ផ្ទាល់​ខ្លួន​ទំនើប​មួយ​គ្រឿង​។ កីឡាករ​បាល់ទាត់​របស់ ​Real Madrid វ័យ​៣០​ឆ្នាំ រូប​នេះ​ បាន​បញ្ជាក់​ថា​ជា​យន្តហោះ ​ទើប​តែ​ចេញ​ថ្មីៗ​នោះ​ទេ​ហើយ​តម្លៃ​១៩​លាន​យូរ៉ូ។


ខ្សែប្រយុទ្ធ​ស្លាប​រូប​នេះ ​បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា ​ខ្លួន​បាន​ទិញ​យន្តហោះ​ម៉ាក​ Gulfstream G200 ម៉ាស៊ីន​ជា​ប្រភេទ​យន្ត​ហោះ​ពាណិជ្ជកម្ម​( business jet ) ដែល​បាន​បង្កើត​ឡើង​ដំបូង​គេ​ដោយ​ក្រុមហ៊ុន​យន្តហោះ​អ៊ីស្រាអែល​។ យន្តហោះ​នេះ​អាច​ផ្ទុក​អ្នក​ដំណើរ ​បាន​៨​នាក់ ​ហើយ​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​និង​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ល្អ​បំផុត។ លក្ខណៈ​ទាំង​អស់​នោះ​គឺ​ មាន​ការ​បែង​ចែក​បន្ទប់​ទឹក​និង​កន្លែង​អង្គុយ​របស់​អ្នក​ដំណើរ​ បន្ទប់​ដាក់​សំលៀកបំពាក់​ បន្ទប់​ប្រព័ន្ធ​អ៊ីនធឺណិត​ ទូរស័ព្ទ ទូរសារ កន្លែង​ចំអិន​អាហារ ​ទូទឹកកក​ក្លា​សេ​ភេសជ្ជៈ​ជា​ដើម ។

គ្រាន់​តែ​ដឹង​ថា​​អតីត​កីឡាករ​បិសាច​ក្រហម​រូប​នេះ​ ទិញ​យន្តហោះ​ភ្លាម ​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​វិភាគ​ផ្សេង​គ្នា​ទៅ​ហើយ​។ ខ្លះ​ថា​កីឡាករ​រូប​នេះ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន ​ពី​ការ​ចាក់​ផ្សាយ​ភាពយន្ត​របស់​ខ្លួន​កាល​ពី​ថ្មី​ៗ​នេះ ​ហើយ​មួយ​ទៀត​ថា​កីឡាករ​វ័យ​៣០​រូប​នេះ​ នឹង​អាច​មាន​គម្រោង​​ចេញ​Real Madrid នៅ​រដូវ​កាល​នេះ ដែល​អាច​ទៅ​បារាំង ​និង​អង់គ្លេស​ជា​ដើម។

Post a Comment

 
Top