អេស្ប៉ាញបានក្លាយជាប្រទេសទី១នៅអឺរ៉ុប ដែលមាន៥ក្រុមចូលក្នុងវគ្គចែកពូល UEFA Champions League ក្រោយ Valencia បំបាក់ Monaco នាវគ្គជម្រុះដែលបញ្ចប់យប់មិញ។
ក្រុមជើងឯករងឆ្នាំ២០០១ នេះ នឹងត្រូវចូលរួមជាមួយ Barcelona, Real Madrid និង Atletico Madrid ខណៈ Sevilla ក៏ចូលរួមក្នុងវគ្គចែកពូលដែរ ក្រោយឈ្នះពាន Europa League រដូវកាលមុន។
ការចាប់ឆ្នោតជ្រើសរើសពូល នឹងត្រូវធ្វើឡើងនាថ្ងៃព្រហស្បតិ៍ ពោលគឺក្រោយពេលបញ្ចប់ការប្រកួតជម្រុះគូផ្សេងទៀតនាយប់ថ្ងៃពុធនេះ។
ងាកទៅមើលការប្រកួតវិញ គឺ Valencia បានយកឈ្នះក្រុមបារាំង Monaco ៤-៣ (សរុបទាំង២ជើង) ទោះបីចាញ់នៅទឹកដីបារាំង ២-១ យប់មិញក៏ដោយ។ ក្រុម៤ផ្សេងទៀតដែលឆ្លងផុតវគ្គជម្រុះយប់មិញដែរ រួមមាន Dinamo Zagreb (ឈ្នះ Skenderbeu Korce ៦-២), Malmo FF (ឈ្នះ Celtic ៤-៣), Maccabi Tel Aviv (ឈ្នះ Basel ដោយ away goal) និង Shakhtar Donetsk (ឈ្នះ Rapid Wien ៣-២)។

Post a Comment