Thierry Henry បានរិះគន់ក្រុម Arsenal ទៀតហើយ បន្ទាប់ពីបានត្រឹមស្មើ ០-០ ជាមួយ Chelsea ពោលគឺនិយាយថាកាំភ្លើងធំគ្មានថ្ងៃឈ្នះពាន Premier League ទេ ប្រសិនបើមិនទិញកីឡាករបន្ថែមទៀតនៅរដូវកាលក្រោយ។
វីរបុរសរបស់ Arsenal វ័យ៣៧ឆ្នាំខាងលើ ក៏បានឱ្យយោបល់ដល់លោក Asene Wenger ថា គួរតែទិញយកកីឡាករខ្លាំងៗ ៤នាក់ទៀតដើម្បីពង្រឹងតំបន់ទាំង៤គឺ អ្នកចាំទី ខ្សែការពារកណ្ដាល ខ្សែបម្រើ និងខ្សែប្រយុទ្ធ។ ការនិយាយបែបនេះ គឺសំអាងលើក្រុម Chelsea ជាឧទាហរណ៍ដែល ពួកគេដឹងពីចំណុចខ្វះខាតរបស់ខ្លួនហើយ ទិញកីឡាករថ្មីៗមកជំនួស។
Henry ដែលមានតួនាទីជាអ្នកអត្ថាធិប្បាយកីឡាប្រចាំទូរទស្សន៍ Sky Sport បាននិយាយពីទម្រង់លេងរបស់ Arsenal ថា៖ “ខ្ញុំគិតថា Giroud ធ្វើបានល្អហើយ ក្នុងប៉ុន្មានប្រកួតមកនេះ។ ប៉ុន្តែបើសួរថាតើអាចឈ្នះពានបានទេ ប្រសិនបើមានគេនោះ ? សម្រាប់ខ្ញុំគឺមិនអាចនោះទេ។
គាត់លេងល្អ ប៉ុន្តែមិនទាន់ដល់កម្រិតជួយក្រុមលើកពានបានឡើយ។ Arsenal ឡើងមកកំពូលតារាងសឹងតែរាល់រដូវកាល ប៉ុន្តែមិនមែនឡើងមកលើកពាននោះទេ”៕

Post a Comment