GuidePedia

0
អ្នកប្រដាល់កម្ពុជា សែន រ៉ាដេ ក្លឹបកសិកម្ម នឹងត្រូវប្រកួតជាមួយ អ្នកប្រដាល់ជើងខ្លាំងថៃ Pai Tan ក្នុងទម្ងន់ ៥២ គ.ក្រ ស្របពេល ដែលមិត្តរួមជាតិ បាង កាយ៉ាក មកពីក្លឹបអប្សរាគុនខ្មែរ ត្រូវជួបអ្នកប្រដាល់ថៃ Sen Sark ក្នុងទម្ងន់៥៩គ.ក្រ នៅលើសង្វៀនអប្សរា ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ ខាងមុខនេះ ។


អ្នកប្រដាល់វ័យក្មេង សែន រ៉ាដេត ជាអ្នកប្រដាល់ប្រើគ្រប់កលល្បិច ហើយសមត្ថភាពកណ្ដាប់ដៃរបស់គេ វាយចេញ រហ័សណាស់ ហើយជង្គង់ កែង និងផ្លែរបស់ សែន រ៉ាដេត ក៏មានផ្លែល្អដែរ ។ នេះជាការប្រកួតមួយ ដែលរៀបចំរបស់ ប៉ុស្តិ៍អប្សរា ដោយនាំយកកីឡាករ ទម្ងន់ទាប ៥២គីឡូក្រាម ប៉ុន្តែមានសមត្ថភាពខ្ពស់ អាច នឹងទាក់ទាញជាងទម្ងន់ ធ្ងន់ធំៗ ហើយក៏ជាឱកាសផ្តល់ដល់អ្នកប្រដាល់វ័យក្មេង របស់កម្ពុជាបានស្គាល់ ប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ទៀតផង ។ ចំពោះ Pai Tan ជាអ្នកប្រដាល់ មានកណ្ដាប់ដៃធ្ងន់ រហ័ស ជាពិសេសស្នៀតជើងរបស់ Pai Tan អាច បញ្ចេញបានភ្លាមៗស្របជាមួយដៃ តែបើគូប្រកួតខ្លាំងដែរ នោះចិត្ត Pai Tan ស្រុតចុះតែម្ដង ។

ចំណែកកីឡាករ អ្នកប្រដាល់ថៃគ្រប់រូប តែងតែរារែកក្នុងការតស៊ូ ជាមួយ បាង កាយ៉ាក តែពេលនេះ Sen Sark ប្រកួតលើក នេះ មិនគិតពីចាញ់ ឬឈ្នះទេ ព្រោះ ជា រឿងធម្មតា ។ បាង កាយ៉ាក ធ្លាប់ផ្តួលអ្នកប្រដាល់ជនជាតិថៃ ជាច្រើនរូបឲ្យសន្លប់ ក្រោមថ្វីដៃរបស់ខ្លួន ហើយអ្នកប្រដាល់បាង កាយ៉ាក មានស្នៀតវាយល្អ ។ កីឡាករថៃ Sen Sark ជាអ្នក ប្រដាល់មានកណ្ដាប់ដៃធ្ងន់ រហ័ស ជាពិសេសស្នៀតជើងរបស់ Sen Sark អាចបញ្ចេញបានភ្លាមៗ ស្រប ជាមួយដៃ តែបើគូ ប្រកួតខ្លាំងដែរ នោះចិត្ត Sen Sark ស្រុតចុះតែម្ដង៕

Post a Comment

 
Top