ស្ថានីយទូរទស្សន៍SEA-TV និងសហព័ន្ធកីឡាប្រដាល់កម្ពុជា បានសហការជាមួយ ក្រុមហ៊ុន K.CEMENT បានប្រកាសជាផ្លូវការ និងធ្វើសន្និសីទសារព័ត៌មាន ស្តីពីប្រកួតប្រដាល់ក្បាច់បុរាណគុនខ្មែរ ក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម មានរហ័សនាមថា ជើងឯកខ្សែក្រវាត់ K.CEMENT វគ្គ២ របស់ខ្លួន ដែលមាន កីឡាករចំនួន ៨នាក់ ដើម្បីឲ្យកក្រើកនៅសង្វៀន SEA-TV វេលាម៉ោង២រសៀល នៅថ្ងៃទី ៥ កញ្ញា នេះតទៅ។
ក្នុងពិធីសន្និសីទសារព័ត៌មាន បើកព្រឹត្តិការណ៍ខាងលើកនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ២៥ សីហា ឆ្នាំ ២០១៥នេះ ក្នុង ទីលានស្ថានីយទូរទស្សន៍SEATV ដោយមាន ការអញ្ជើញ ចូលរួមពីលោក តែម ម៉ឺន ប្រធានសហព័ន្ធ កីឡាប្រដាល់ កម្ពុជា , លោក គិត គឹមអ៊ន ប្រធានផ្នែកលក់ ក្រុមហ៊ុន K.CEMENT និងលោក ហេង សុធា នាយកទីផ្សារ និងទំនាក់ទំនង សាធារណៈស្ថានីយទូរទស្សន៍ SEATV ។
លោក ហេង សុធា នាយកទីផ្សារ និងទំនាក់ទំនងសាធារណៈស្ថានីយទូរទស្សន៍SEATV បានមានប្រសាសន៍ថា នេះជាបានបើករដូវកាលទី២នៃការប្រកួតនេះ ដែមានប្រសិទ្ធនាមថា «ជើងឯកខ្សែក្រវាត់ K.CEMENT » ដោយមានកីឡាករចំនួន៨រូប បានជ្រើសរើសយ៉ាងសម្រិតសម្រាំងបំផុត តាមបណ្តាក្លឹបនិងសមាគម ប្រដាល់ខេត្ត-ក្រុង ដែលមួយក្លឹបរើស យកតែកីឡាកម្នាក់គត់ ដើម្បីឲ្យពួកគេធ្វើការប្រជែងគ្នា នៅលើសង្វៀនSEATV ក្នុងការទទួល ជយលាភីម្ចាស់ ខ្សែក្រវ៉ាត់ K.CEMENT និងប្រាក់រង្វាន់ចំនួន២០លានរៀល (៥០០០ដុល្លារអាមេរិក) ។
លោកបានបន្តថា នេះក៏ជាការបើកទំព័រថ្មីរបស់ស្ថានីយទូរទស្សន៍ SEATV បន្ទាប់ពីបានទទួលការគាំទ្រយ៉ាងខ្លំាង ពីទស្សនិកជន និងអ្នកគាំទ្រស្ថានីយទើបបង្កើត ការប្រកួតជើងឯកខ្សែក្រវាត់ K.CEMENTវគ្គ២នេះតែម្តង។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់កម្ពុជា បានថ្លែងក្នុងឱកាសនេះថា កីឡាករទាំងអស់ ត្រូវប្រកួត ឲ្យអស់ពី សមត្ថភាពរបស់ខ្លួន ហើយលោក នឹង បង្កើត ក្រុមប្រឹក្សាវិន័យមួយ ក្នុងគណៈកម្មការបច្ចេកទេស ដើម្បីត្រួត ពិនិត្យមើលការប្រកួត ក៏ដូចជាការកាត់ក្តី និងលទ្ធផល សម្រាប់គូខ្សែក្រវាត់នេះ ។
ជាមួយគ្នានេះ លោកបានជំរុញឲ្យ មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ត្រូវតែប្រកាន់ជំហរអព្យាក្រឹត យុត្តិធម៌ ត្រឹមត្រូវក្នុងការកាត់ សេចក្ដីឈ្នះចាញ់ ។ ចំពោះកីឡាករវិញ ត្រូវតែធ្វើខ្លួនឲ្យបានល្អ គោរពឲ្យបានដាច់ខាត នូវវិន័យ សីលធម៌ ពិសេសត្រូវរក្សាទម្ងន់ របស់ខ្លួន ៦០គ.ក្រ ឲ្យបានល្អ ។
លោក គិត គឹមអ៊ន ប្រធានផ្នែកលក់ និងជាតំណាង ក្រុមហ៊ុន K.CEMENT បានបញ្ជាក់ថា ក្នុងការប្រកាស ជាផ្លូវការបើកជើងឯកខ្សែក្រវាត់ K.CEMENT វគ្គ២ ក្រោមការឧត្ថម្ភទាំងស្រុង ក្នុងកម្មវិធីប្រកួតប្រដាល់គុនខ្មែរ រដូវកាលថ្មីនេះ ដោយក្រុមហ៊ុនបានមើលឃើញ សន្ទុះនៃការគាំទ្រយ៉ាងខ្លាំង នៅស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ តាំងពីរដូវកាលមុនមក។
លោកបានបន្តថា កម្មវិធីប្រដាល់ខាងលើនេះ ក្រុមហ៊ុនបានសម្រេចដាក់បន្ថែម ការប្រកួតលក្ខណៈ មិត្តភាព អន្តរជាតិ២ សប្តាហ៍ជារៀងរាល់ខែ ដោយមួយសប្តាហ៍ នឹងមានការប្រកួតមិត្តភាព អន្តរជាតិ២គូ ដើម្បីជាការឆ្លើយតប ចំពោះការគាំទ្ររបស់អ្នកស្នេហាវិស័យកីឡាប្រដាល់ក្បាច់ គុនបុរាណខ្មែរ ក៏ដូចជាអ្នកគាំទ្រកម្មវិធី កំពូលអ្នកប្រដាល់ ជើងឯក K.CEMENT ។
ការប្រកួតជើងឯកខ្សែក្រវាត់ K.CEMENT កីឡាករទាំង៨រូប រួមមាន ស៊ូ វណ្ណៈ , ឆៃ សារ៉ា , សល់ ពិសិដ្ឋ , តក់ សោភ័ណ្ឌ , ប្រាក់ រស្មី , ឯម លីថូ , ហេង វាសនា និងសេង ស្រឿន៕

Post a Comment