GuidePedia

0
មិន​ខុស​ពី​តោ​ខៀវ​ Chelsea និង​ហង្ស​ក្រហម Liverpool កាល​ពី​ម្សិលមិញ​នោះ​ទេ ក្រុម​បិសាច​ក្រហម Manchester United បាន​រងគ្រោះ​ដោយ​សារ​ក្រុម​ហ្វូង ក្ងាន Swansea City ២-១ នា​សប្ដាហ៍​ទី​៤ នៃ Premier League។ ការ​វាយ​បក​យក​ឈ្នះ​របស់ Swansea នេះ គឺ​ជា​ការ​បញ្ចប់​កំណត់ត្រា​មិន​ចាញ់​របស់​ក្រុម​លោក Louis van Gaal នា​រដូវ​កាល​នេះ​ផងដែរ។


ក្រោយ​ស្មើ​គ្នា ០-០ នៅ​តង់​ទី​១ ក្រុម​ភ្ញៀវ​ Man Utd បាន​បំបែក​ភាព​ស្ងប់​ស្ងាត់​មុន ដោយ​ការ​​​ស៊ុត​បញ្ចូល​ទី​ដោយ Juan Mata ក្រោយ​ទទួល​បាល់​លើក​ពី​ស្លាប​ដោយ​ខ្សែ​ការពារ Luke Shaw នៅ​៣នាទី​ដើម​តង់​ទី​២។

Andre Ayew បាន​តែត​បញ្ចូល​ទី​តាម​ស្មើ​នៅ​នាទី​៦១ ដែល​ជា​គ្រាប់​ដំបូង​ដែល​អ្នក​ចាំ​ទី​ Sergio Romero របូត​នា​រដូវ​កាល​នេះ។ មិន​ត្រឹម​តែ​អាច​តាម​ស្មើ​នោះ​ទេ ៥នាទី​ក្រោយ​មក Ayew បាន​បញ្ជូន​បាល់​យ៉ាង​ល្អ ឲ្យ Bafetimbi Gomis ស៊ុត​១គ្រាប់​ទៀត​ឲ្យ Swansea បាន​៣ពិន្ទុ​ពេញ ទោះ​គ្រប់គ្រង​បាល់​បាន​តែ​៣៧ភាគរយ​ក្ដី។

មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បិសាច​ក្រហម​ចុក​ឈាម​​ចំ​ថ្ងៃ​គម្រប់​៥០ប្រកួត​ក្រោម​ការ​ដឹក​នាំ​របស់ Van Gaal ប៉ុណ្ណោះ​ទេ ជ័យជម្នះ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ក្រុម​​​លោក Garry Monk ​ក្លាយ​ជា​ក្រុម​ទី ៦ ដែល​អាច​យក​ឈ្នះ​ Man Utd បាន​៣ប្រកួត​ជាប់​គ្នា​នៅ​ក្នុង​លីក (២ប្រកួត​រដូវ​កាល​មុន Swansea ឈ្នះ​ទាំង​ក្នុង​ដី និង​ក្រៅ​ដី)។

សម្រាប់​ប្រិយមិត្ត​ តើ​យល់យ៉ាង​ណា​ដែរ​ចំពោះ​ការ​ប្រកួត​នេះ?



Post a Comment

 
Top