ក្រុមជម្រើសជាតិកម្ពុជា វ័យក្រោម១៩ឆ្នាំត្រូវ បាត់បង់ឱកាសក្នុងការបន្តឡើងទៅវគ្គខ្វែងក្នុងពានរង្វាន់ 2015 AFF U-19 Championship បន្ទាប់ពីបានប្រកួតចាញ់ក្រុមជម្រើសជាតិថៃ វ័យក្រោម១៩ឆ្នាំ យ៉ាងដំណំដល់ទៅ៦ទល់០កាលពីល្ងាចថ្ងៃទី៣០ខែសីហានេះ។
ទោះជាយ៉ាងនេះក្ដី លោកគ្រូបង្វឹកជម្រើសជាតិ U19 លោក ហុក សុជីវន័ បានសរសេរបង្ហោះក្នុងគណនីហ្វេសបុករបស់ខ្លួនធ្វើការ ថ្លែងអំណរគុណ និងសុំអភ័យទោសទៅដល់អ្នកស្នេហាបាល់ទាត់ជាតិ ចំពោះការខកបំណងដែលមិនបាននាំជម្រើសជាតិ U19 កម្ពុជាលើងទៅកាន់វគ្គបន្តទៀត។
ខាងក្រោមនេះជាសម្ដីទាំងស្រុងរបស់លោក ៖
"ខ្ញុំបាទតាំងនាមជាគ្រូបង្គោលក្នុងក្រុមជម្រើសជាតិអាយុក្រោម19ឆ្នាំ សូមថ្លែងអំណរគុណដល់ប្រជាជនខ្មែរទូទាំងប្រទេសដែលតែងតែគាំទ្រដល់វិស័យកីឡាបាល់ទាត់ខ្មែរ ហើយក៏សុំអភ័យទោសចំពោះការចាញ់នៅប្រកួតផងដែរ។
យើងធ្វើយើងព្យាយាមធ្វើវាតែការធ្វើវាតែងតែមានចាញ់មានស្មើវាមានឈ្នះ (បាល់ទាត់មិនចេះចប់ទេ) បើមានឱកាសយើងនិងព្យាយាមធ្វើវាអោយល្អប្រសើរជាងនេះ។ ខ្ញុំសូមថ្លែងអំណគុណដល់សហព័ន្ធខ្មែរកីឡាបាល់ទាត់ដែលផ្តល់ឱកាស ដល់យើងខ្ញុំ ដឹកនាំក្រុមមួយនេះ និងជួយជ្រោមជ្រែងពួកខ្ញុំគ្រប់ពេលវេលា និងអរគុណជាពិសេសដល់ បង រិទ្ធ ឌីកា ដែលតែងតែជួយនូវរាល់ការលំបាក មិនថាជាបច្ចេកទេស ការជំរុញទឹកចិត្ត ពេលវេលា និងថវិការផ្ទាល់ខ្លួនផងដែរ។
ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ ប្អូនៗ កីឡាករទាំងអស់ដែលខំប្រឹងប្រែងបញ្ចេញកំលាំងកាយ ចិត្ត រហូតមកដល់ថ្ងៃនេះ ខ្ញុំសង្ឃឹមថាយើងនិងអាចបន្តការងារជាមួយគ្នាទៀត នៅ AFC U-19 បន្តទៀតបើមានឱកាស។ អរគុណបងៗក្រុមការអារ U-19ទាំងអស់គ្នាដែលបានសហការគ្នាដ៏ល្អ អរគុណ អរគុណ!។"
ក្រុមកម្ពុជា ត្រូវអស់ឱកាសក្នុងការបន្តដំណើរទៅកាន់វគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីក្រុមជម្រើសជាតិឡាវវ័យក្រោម១៩ឆ្នាំបានយកឈ្នះ ជម្រើសជាតិហ្វិលីពីនដល់៣ទល់១ ដែលល្មមគ្រប់គ្រាន់ឲ្យជម្រើសជាតិមួយនេះបានឡើងទៅវគ្គបន្ត។

Post a Comment