ក្រុមហ៊ុនស្រាបៀរ Expert បានសហការជាមួយ ទូរទស្សន៍ SEA-TV រៀបចំការប្រកួតប្រដាល់ក្បាច់បុរាណ ខ្មែរមួយកម្មវិធីបន្ថែមទៀត ដែលមានឈ្មោះថា អធិរាជលើសង្វៀន Expert ជារៀងរាល់ម៉ោង៨ព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ ដោយចាប់ផ្ដើមពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខតទៅ ។
លោក ហេង សុធា នាយកទីផ្សារ និងទំនាក់ទំនងសាធារណៈរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍បានថ្លែងក្នុងសន្និ សីទកាសែតនាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ឲ្យដឹងថា ដោយមានការគាំទ្រពីមហាជន និងទស្សនិកជននោះ SEA-TV បានបង្កើនកម្មវិធីប្រកួតប្រដាល់ឡើងដល់៥កម្មវិធីក្នុងមួយសប្ដាហ៍ ។
លោកបានឲ្យដឹងទៀតថា មានអ្នកប្រដាល់ជើងខ្លាំងចំនួន២រូប មកពីក្លឹបល្បី នឹងត្រូវចាប់ផ្តើមប្រកួតបើកឆាកថ្ងៃដំបូងនៃកម្ម វិធីនេះដោធ្វើការប្រកួត ជាមួយ អ្នកប្រដាល់បរទេស និងអមដោយខ្មែរ៣គូទៀត ។
អ្នកប្រដាល់ទាំង២រូបដែលត្រូវប្រកួតជាមួយបរទេសនោះគឺ កន ចន្ថា អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ឈ្មោះ Roeur Rob និង ផាន់ គ្រាន់ អ្នកប្រដាល់ក្លឹបគុជសាកីឡា ជួបជាមួយអ្នកប្រដាល់ថៃដែរគឺ Phlay Noy ។
លោក ជាវ ចរិយា នាយកពាណិជ្ជកម្មក្រុមហ៊ុន Expert Beer បានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនសហការជាមួយSEA-TV រៀបចំកម្មវិធីប្រដាល់នេះ គឺដើម្បី ចូលរួមចំណែកលើកស្ទួយ និងអភិរក្សវិស័យកីឡាប្រដាល់កម្ពុជា ឲ្យកាន់តែល្បីល្បាញ និងរីកចម្រើនកាន់តែខ្លាំង ។
ជាពិសេសនោះ ដោយយល់ឃើញថា មានមនុស្សជាច្រើននៅទូទាំងប្រទេសកម្ពុជា បានគាំទ្រដល់វិស័យកីឡា ពិសេសកីឡាប្រដាល់ ហើយក្នុងគោលបំណងគាំទ្រ កីឡាករប្រដាល់ និងដើម្បីពង្រឹងបទពិសោធន៍ គុណភាព សមត្ថភាពកីឡាករកម្ពុជាឲ្យប្រសើរឡើងថែមទៀត ។
លោកបានអះអាងទៀតថា នឹងសហការជាមួយ SEA-TV សហព័ន្ធកីឡាប្រដាល់ ដើម្បីជ្រើសរើសអ្នកប្រដាល់ល្អ និងសមត្ថភាពខ្លាំងៗសម្រាប់បម្រើកម្មវិធីប្រកួត មួយនេះ ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានមានប្រសាសន៍ថា ការមានសង្វៀនកាន់តែច្រើនបែបនេះ សូមអ្នក ប្រដាល់ទាំងអស់ត្រូវបង្កើនការហ្វឹកហាត់ ដើម្បីទទួលបានឱកាសប្រកួតកាន់តែច្រើន ។ កីឡាករថ្មីៗត្រូវខិតខំហ្វឹកហាត់ និងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានទំនុកចិត្តពីសហព័ន្ធ និងខាងទូរទស្សន៍ ពិសេសអ្នកឧបត្ថម្ភតែម្ដង ។
ទន្ទឹមនឹងនោះ លោកក៏បានព្រមានធ្ងន់ៗទៅលើអាជ្ញាកណ្តាល ចៅក្រម និងកីឡាករប្រដាល់ សូមឲ្យគោរពបទបញ្ជាផ្ទៃ ក្នុង និងសូមឲ្យកីឡាករប្រដាល់ម្នាក់ៗរក្សា ក្រមសីលធម៌ជាកីឡាករ ដោយធ្វើការប្រកួតដោយមិនលក់ឧត្តមគតិខ្លួន ដើម្បីធានារបបឆ្នាំងបាយរបស់ខ្លួន ហើយសហព័ន្ធក៏ត្រៀមសម្រាប់ការដាក់ទណ្ឌកម្ម ចំពោះអ្នកដែលធ្វើខុសផងដែរ ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន អនុប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានអះអាងថា ក្នុងខណៈដែលសង្វៀន ប្រដាល់មានកាន់តែច្រើនបែបនេះ ការបណ្ដុះបណ្ដាលអ្នកប្រដាល់ មន្ត្រីបច្ចេកទេស (ចៅក្រម-អាជ្ញាកណ្ដាល) ក៏ត្រូវដើរទន្ទឹមគ្នាដែរ បើមិនដូច្នោះនឹងកើតមានវិបត្តិទុរភិក្សអ្នកប្រដាល់ និងមន្ត្រីបច្ចេកទេសមិនខានឡើយ ។
លោកថា នៅពេលខាងមុខនេះ សហព័ន្ធប្រដាល់នឹងបើកសិក្ខាសាលាមួយដើម្បីបណ្ដុះបណ្ដាលចំណេះដឹង ដល់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធ និងកីឡាករ ដើម្បីបង្កើនការយល់ដឹងពីច្បាប់កីឡាប្រដាល់ រូបមន្តប្រកួត ក៏ដូចជាបញ្ហាផ្សេងៗទៀត ដែលទាក់ទងនឹងកីឡាប្រដាល់នេះ ៕

Post a Comment