ក្រុមហ៊ុនជប៉ុន Global Football Soriya Co.,Ltd បានសហការជាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្នុងការរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ ពាន រង្វាន់ មិត្តភាពអន្តរជាតិ អាយុក្រោម១៥ឆ្នាំ (U-15) “GFA Soriya U-15 Cambodia International Tournament” លើកទី២ ដែលចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ តទៅនៅទីលានបាល់ទាត់នៅទន្លេបាទី ។
ការប្រកួតក្នុងពាននេះដែរមាន៤ក្រុមចូលរួមមានដូចជា ក្រុមបាល់ទាត់បរទេសអាយុក្រោម១៥ឆ្នាំ គឺក្រុមបាល់ទាត់ អាយុក្រោម១៤ឆ្នាំ ជប៉ុន និងក្រុម បាល់ទាត់ អាយុក្រោម១៤ឆ្នាំ សិង្ហបុរី ហើយ២ក្រុមរបស់កម្ពុជា ដែលចេញពីក្រុមបាល់ ទាត់អាយុក្រោម១៦ឆ្នាំ ហាត់នៅទន្លេបាទី ខេត្តតាកែវ ដោយចែកចេញជា២ក្រុម គឺក្រុមបាល់ទាត់អាយុក្រោម១៦ឆ្នាំ “ក” និងក្រុមបាល់ទាត់អាយុក្រោម១៥ឆ្នាំ “ខ” ។
លោក ស៊ីដន អ្នកសម្របសម្រួលនៅលើទីលានបាននិយាយថា ការប្រកួតដណ្តើមពានរង្វាន់ “GFA Soriya U-15 Cambodia International Tournament” ធ្វើឡើងសម្រាប់ក្រុមហ៊ុនជប៉ុន នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតភាពសិ្នទ្ធ ស្នាល និងស្ទាបស្ទង់សមត្ថភាព និងបច្ចេកទេសក្រុមបាល់ទាត់វ័យក្មេងកម្ពុជា ។
អ្វីដែលសំខាន់ក្នុងការប្រកួតនេះ គឺចង់បង្ហាញពីវិស័យបាល់ទាត់ Futsal កម្ពុជា ដែលកំពុងទទួលបានការគាំទ្រពី សំណាក់យុវវ័យ ព្រោះការលេងកីឡាធ្វើឲ្យពួក គាត់មានសុខភាពល្អ និងបង្កើតបាននូវភាពសិ្នទ្ធស្នាល សាមគ្គីភាព និង មិត្តភាពរវាងមនុស្សមួយទៅមនុស្សមួយ ពីប្រទេសមួយទៅប្រទេសមួយទៀត ៕

Post a Comment