កីឡាករ ឆាយ មាស អ្នកប្រដាល់ក្លឹបសំរោងកោង ខេត្តបាត់ដំបង សុំឡើងសង្វៀនសងសឹកជាមួយ ង៉ែត រដ្ឋា អ្នកប្រដាល់ ក្លឹបតាព្រហ្មមានជ័យ រីឯ ឆេង លាង អ្នក ប្រដាល់ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ ជួបប្រកួតជាមួយអ្នកប្រដាល់ជើងថ្មី បឺត វ៉ាន់ធី ក្លឹបរ៉ាហាប់ស្វាយប៉ាក នៅលើសង្វៀន SEA-TV នាល្ងាចថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០១៥ ។
អ្នកប្រដាល់ ឆាយ មាស ធ្លាប់វាយចាញ់ ង៉ែត រដ្ឋា ដោយពិន្ទុ ពីរលើកមក ហើយកាលពីថ្មីនេះតាមពិតរវាងអ្នកប្រដាល់ទាំង២នាក់នេះ មានប្រវត្តិប្រកួត ឆាយ មាស មិនដល់ ង៉ែត រដ្ឋា ទេដោយឡើងប្រកួតបាន៧០ដងប៉ុណ្ណោះ ខណៈដែល ង៉ែត រដ្ឋា ឡើងប្រកួតជិត១០០ដងឯណោះ ប៉ុន្តែសម្បទា ឆាយ មាស រាងចាស់ជាង ង៉ែត រដ្ឋា បន្តិចដែរ ។
ង៉ែត រដ្ឋា មានស្នៀតប្រដាល់ល្អ និងខ្លាំង ហើយក៏មិនមាននរណាងាយយកឈ្នះលើរូបគេបានដែរក្នុងប្រភេទទម្ងន់ដូច គ្នានោះ ។ ចំពោះការប្រកួតចុងក្រោយនេះ ង៉ែត រដ្ឋា វាយចាញ់ វៀត ប៊ុនឌឿន ក្លឹបក្រសួងការពារជាតិដោយពិន្ទុ ចំណែក ឆាយ មាស មានកម្លាំង សម្រុកឆាប់ធ្លាក់ តែពេលប្រកួតរបស់គេធ្លាក់ចុះនៅចុងទឹកនោះ ។ ប្រកួតលើកចុងក្រោយឆាយ មាស វាយឈ្នះ ជ័យ ស៊ីនេត ក្លឹបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ដោយពិន្ទុនោះ ។
កីឡាករ ឆេង លាង អ្នកប្រដាល់ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ ជួបប្រកួតជាមួយអ្នកប្រដាល់ជើងថ្មី បឺត វ៉ាន់ធី ក្លឹបរ៉ាហាប់ស្វាយប៉ាក ក្នុងទម្ងន់៦៩គីឡូក្រាម ។ បឺត វ៉ាន់ធី ជាកូនសិស្សរបស់ បឺត សំខាន់ និងមានស្នៀតប្រដាល់ល្អ ថែមទាំងមានផ្លែល្អថែមទៀត សម្រាប់ការឡើង ប្រកួតលើកនេះ រូបគេកំពុងធ្វើការហ្វឹកហាត់ត្រៀមបានយ៉ាងល្អបំផុត ។
តែយ៉ាងណាកាលប៉ះជាមួយ ឆេង លាង លើកនេះ បឺត វ៉ាន់ធី ក៏ប្រហែលជាមិនជាស្រួលខ្លួនប៉ុន្មានដែរ ដោយសារ ឆេង លាង មានផ្លែល្អ និងខ្លាំង ដែលក្នុងការ ប្រកួត លើកចុងក្រោយ ឆេង លាង បានផ្ដួលជើងខ្លាំង សរ សី អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិក្នុងទឹកទី១ ។
អ្នកប្រដាល់ឡាញ់ ប៊ុនណា ក្លឹបតាព្រហ្មមានជ័យ ប្រកួតជាមួយអ្នកប្រដាល់ យាង សុខ ក្លឹបពន្លឺវិបុលរិទ្ធី ក្នុងទម្ងន់៦៥គីឡូក្រាម ហើយអ្នកប្រដាល់ ម៉ន ខួច ក្លឹប ការិយាល័យទី៥ កងទ័ព ជើងគោក ជួបប្រកួតជាមួយអ្នកប្រដាល់ សំរាំង ភក្តី ក្លឹបព្រៃទទឹង ខេត្តបាត់ដំបងក្នុងទម្ងន់៥៤គីឡូក្រាម ៕

Post a Comment