ក្លិប Paris-Saint Germain ដែលមានម្ចាស់ជាមហាសេដ្ឋីទឹកប្រាក់វាល់លានបានបង្ហាញផែនការ B សម្រាប់ទិញកីឡាកររដូវកាលក្រោយថា បើពួកគេមិនអាចទិញ Cristiano Ronaldo និង Lionel Messi បានទេ គឺមានតែ Neymar និង Sergio Aguero ហើយ។
អ្នកយកព័ត៌មាននៅប្រទេសបារាំងម្នាក់ឈ្មោះថា Le Parisien បានបញ្ជាក់យ៉ាងច្បាស់ថាម្ចាស់ក្លិប PSG លោក Nasser Al-Khelaifi នៅតែមានបំណងចង់បានកំពូលខ្សែប្រយុទ្ធ Messi និង Ronaldo ដដែល ត្បិតតែរដូវកាលដោះដូរកីឡាករឆ្នាំនេះទិញមិនបានក៏ដោយ។ ដែលនេះមានន័យថា រដូវកាលក្រោយ បុរសចាយលុយមិនស្ដាយរូបនេះនៅតែដាក់តម្លៃខ្លួនទិញកំពូលកីឡាករទាំងពីរលើលោកទៀត ដែលនេះជាផែនការ A របស់ពួកគេ។
ក្នុងគម្រោងចង់បានទ័ពស្រួចនេះដែរ សេដ្ឋីវ័យក្មេងខាងលើក៏បានត្រៀមផែនការ B មួយទៀតផងដែរ ពោលគឺបើទិញមិនបាន២នាក់ខាងលើ នឹងទិញ២នាក់ផ្សេងទៀតគឺ Neymar របស់ Barcelona និង Aguero របស់ក្រុម Manchester City ។
PSG ដែលមានបំណងធំបំផុតលើកពាន UEFA Champions League បច្ចុប្បន្នកំពុងតែស្វែងរកកីឡាករល្អៗជាច្រើន ដើម្បីពង្រឹងសមត្ថភាពក្រុម ជាពិសេសខ្សែប្រយុទ្ធតែម្ដង ព្រោះថាក្លិបមួយនេះបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះថា Zlatan អាចនឹងចាកចេញពីបារាំងទៅអង់គ្លេសក្នុងពេលដ៏ឆាប់ខាងមុខនេះហើយ៕

Post a Comment