GuidePedia

0
​​ខ្សែ​ការពារ​ Gerard Pique ​របស់​ក្រុម​ FC Barcelona ​ត្រូវបាន​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញសម្រេចពិន័យ​ ៤ ប្រកួត លើ​ករណី​ជេរ​ម៉ែ​ជំនួយ​ការ​លោក​អាជ្ញា កណ្ដាល អំឡុង​ពេល​​ប្រកួត​ Spanish Super Cup ទល់​នឹង​ Athletic Bilbao ​​កាល​​ពី​​យប់​ថ្ងៃ​ចន្ទ។


លោក​អាជ្ញាកណ្ដាល​ Velasco Carballo ​បាន​និយាយ​ថា​កីឡាករ Gerard Pique ​បាន​ជេរ​ម៉ែ​ជំនួយ​ការ​របស់​លោក​ថា៖ “I s*** on your w**** mother” ​នៅ​អំឡុង​ពេល​ប្រកួត​នោះ ទើប​តម្រូវ​ឱ្យ​លោក​សម្រេច​ចិត្ត​ដក​កាត​ក្រហម​បណ្ដេញ​ចេញ​តែ​ម្ដង នៅ​នាទី​៥៨។

យ៉ាងណាក្ដី ក្លិប​ Barca បាន​ប្រកាស​កាល​យប់​មិញ​ថា ពួកគេ​នឹង​ត​វ៉ា​ករណី​កាត​ក្រហម​នេះ ខណៈ​ដែល​​​កីឡាករ​​អេស្ប៉ាញ វ័យ​២៨​ឆ្នាំ ក៏​បាន​​សរសេរ​សារ​សុំទោស​នៅ​លើ​ Twiiter ផង​ដែរ​​ថា៖ “ខ្ញុំ​សុំទោស​ចំពោះ​ឥរិយាបថ​ឆ្គាំឆ្គង​របស់​ខ្ញុំ ដែល​បាន​ធ្វើ​ទៅ​លើ​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់ ហើយ​វា​ជា​ទង្វើ​មិន​ត្រឹម​ត្រូវ”។

ក្រុម​របស់​លោក​ Luis Enrique ​បាន​ចាញ់​ Bilbao ​ទាំង​២​ជើង​ដោយ​លទ្ធផល ៥-១ ​និង​កំពុង​តែ​ត្រៀម​ខ្លួន​ជួប​គ្នា​លើក​ទី​៣ រយៈពេល​ត្រឹម​តែ​៩​ថ្ងៃ​ ពេល​ដែល​ត្រូវ​ប៉ះ​គ្នា​ម្ដង​ទៀត ​នៅ​កីឡដ្ឋាន San Mames ក្នុង​ការ​ប្រកួត​បើក​ឆាក​ La Liga នៅ​យប់​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ៕

Post a Comment

 
Top