ខ្សែការពារស្លាបឆ្វេង Alex Sandro របស់ក្លិប FC Porto កំពុងត្រៀមធ្វើការច្រានចោលសំណើពីសំណាក់ក្លិប Manchester City និង Real Madrid ដើម្បីផ្ទេរទៅកាន់ក្លិប Juventus។ នេះបើយោងទៅតាមព័ត៌មានផ្សេងៗក្នុងប្រទេសអ៊ីតាលីកាលពីថ្ងៃពុធ។
កាសែត Gazzetta dello Sport ចេញផ្សាយថា Sandro នឹងទៅដល់ទីក្រុង Turin នៅចុងសប្តាហ៍នេះ ក្រោយពីលោក Beppe Marotta ដែលជាប្រធានក្លិបបានចរចាលើតម្លៃខ្លួន២៥លានអឺរ៉ូ (ស្មើនឹង២៧,៥លានដុល្លារអាមេរិក) ជាមួយនឹងក្លិបយក្សរបស់ព័រទុយហ្គាល់មួយនេះ។
កាសែតនេះបានរាយការណ៍ថា Sandro ដែលបានបង្ហាញខ្លួន៦លើកឲ្យក្រុមជម្រើសជាតិប្រេស៊ីល នឹងចុះហត្ថលេខារយៈពេល៥ឆ្នាំដែលនឹងផ្តល់ចំណូល៣លានអឺរ៉ូក្នុងមួយរដូវកាលបូករួមទាំងប្រាក់ឧបត្ថម្ភផ្សេងទៀត។
Juventus ដែលបានឈ្នះពានរង្វាន់លីក និង Italian Cup កាលពីរដូវកាលមុន ប៉ុន្តែ បានចាញ់ក្រុម Barcelona ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នោះ នឹងបើករដូវកាលឆ្នាំ២០១៥-២០១៦ ក្នុងពេលទទួលភ្ញៀវ Udinese ក្នុងផ្ទះខ្លួនឯងនៅថ្ងៃអាទិត្យនេះ៕

Post a Comment