អតីតកីឡាកររបស់ក្រុមបាល់ទាត់អង់គ្លេស Sunderland និងក្រុមជម្រើសជាតិហុងគ្រី Marton Fulop បានទទួលមរណភាព នៅវ័យ៣២ឆ្នាំ។ ដំណឹងនេះត្រូវបានធ្វើការប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកាម្សិលមិញនេះ ដោយគេហទំព័ររបស់ក្លឹបបាល់ទាត់ MTK Budapest។
ក្នុងនោះក្លឹប MTK បានបង្ហាញអារម្មណ៍ទុក្ខសោក ទាក់ទងនឹងការស្លាប់របស់ Fulop ថា "ពួកយើងពិតជាមានការសោកស្ដាយ និងកើតទុក្ខជាខ្លាំង សម្រាប់ការប្រកាសដំណឹងទទួលមរណភាពរបស់ Marton Fulop”។
មុនពេលកីឡាកររូបនេះបានទទួលមរណភាព កាលពីឆ្នាំ២០១៣ មានដំណឹងមកថា រូបគេធ្លាប់បានធ្វើការវះកាត់ដុំសាច់ចេញពីដៃរបស់គេ ដោយទទួលបានជោគជ័យ ហើយទន្ទឹមគ្នានោះ Fulop បាននិយាយថា រូបគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលទីលានប្រកួតវិញ តែមកដល់ពេលនេះ អ្វីៗត្រូវបានបាត់បង់អស់ទៅហើយ។
គួរបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១២ កីឡាករអ្នកចាំទីរូបនេះ ធ្លាប់លេងឲ្យក្រុមបាល់ទាត់របស់អង់គ្លេស បានប៉ុន្មានក្រុមដែរ ក្នុងនោះមានដូចជា Manchester City, Leicester City និង Ipswich Town។

Post a Comment