GuidePedia

0
នាយក​ក្លឹ​ប​ Roma​ លោក​ Walter​ Sabatini​ ជឿជាក់​ថា​វា​នឹង​ពិបាក​ក្នុង​ការ​ទិញយកកីឡាករ​ Wojciech​ Szczesny​ ពី​ Arsenal​ នៅ​ពេល​ចប់​ពេល​ខ្ចី​ជើង​របស់​គាត់​ណាស់។​


Szczesny​ កំពុង​លេង​ខ្ចី​ជើង​នៅ​ Stadio​ Olimpico​ ប៉ុន្តែ​បាន​បង្ហើប​កាលពី​ដើមខែ​នេះ​ថា​ក្តី​សុ​បិ​ន្ត​របស់​គាត់​ចង់ទៅ​លេង​នៅ​ Arsenal​ វិញ​។​​តែ​ក្រុម​ Roma​ ចង់​រក្សា​ទុក​អ្នកចាំទី​វ័យ​២៥​ឆ្នាំ​នេះ​ក្រោយ​ចប់​រដូវ​កាល​ ខណៈ​លោក​ Sabatini​ សារភាព​ថា​មិនសូវ​មាន​សង្ឃឹម​ទេ​។​​គាត់​បាន​ប្រាប់​អ្នកកាសែត​ថា​៖​ “​យើង​កំពុងធ្វើការ​នេះ​និង​ចង់​រក្សា​ទុក​ Szczesny​ ប៉ុន្តែ​យើង​ដឹង​ថា​ Arsenal​ នឹង​ពិបាក​យល់ព្រម​ណាស់​។​”​

ក្នុង​ករណី​នេះ​ Roma​ មានការ​ត្រៀម​សំរាប់​តំណែង​នេះ​រដូវ​កាល​ក្រោយ​ហើយ​។​ អ្នក​ណា​ដែល​យើង​នឹង​យក​មក​?​ ខ្ញុំ​មិន​អាច​ប្រាប់​បាន​ទេ​។​​

ស្របគ្នា​នេះ​ដែរ​ Lukas​ Podolski​ ក៏​បាន​បង្ហាញ​ការ​ខកចិត្ត​ក្នុង​ការ​បង្ហាញ​ខ្លួ​នៅ​ Emirates​ Stadium​ ផង​ដែរ​។​Podolski​ បាន​ប្រាប់​កាសែត​ប៉​ទុ​យ​ហ្គា​ល់​ A​ Bola​ នៅ​ពេល​ដែល​គែ​សួរ​គាត់​ថា​ហេតុ​អ្វី​គាត់​មិន​បាន​លេង​ច្រើន​ប្រកួត​៖​ “​នេះ​គឺជា​សំនួរ​សំរាប់​គ្រូបង្វឹក​។​ ខ្ញុំ​លេង​បាន​ល្អ​ មាន​កំណត់​ត្រា​ល្អ​ និង​ Assist​ បាន​ ប៉ុន្តែ​គ្រូបង្វឹក​រើស​យក​អ្នក​ដទៃ​។​”​


“​ប៉ុន្តែ​អ្វី​ដែល​អន់ចិត្ត​នោះ​នៅ​ពេល​ដែល​អ្នក​អង្គុយ​បំរុង​ ហើយ​អ្នកមាន​អារម្មណ៍​ថា​អ្នក​អាច​ជួយ​ក្រុម​ស៊ុត​បញ្ចូល​ទី​និង​ Assist​ បាន​។​ នោះ​ហើយ​ដែល​ខ្ញុំ​និយាយ​ជាមួយ​ក្លឹ​ប​និង​ផ្ទេរ​ចេញ​។​”

Post a Comment

 
Top