ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានបំបែកកំណត់ត្រាក្លិប Paris St-Germain ក្លាយជាអ្នកស៊ុតចូលទីច្រើនជាងគេ បន្ទាប់ពីកីឡាករជម្រើសជាតិស៊ុយអែតរូបនេះ ស៊ុតបាល់ពិន័យ១១ម៉ែត្រ ២គ្រាប់ ជួយឲ្យក្រុមម្ចាស់ជើងឯងបារាំង ឈ្នះ Marseille ២-១ ក្នុងការប្រកួត Ligue 1 សប្ដាហ៍ទី៩យប់មិញទៀត។
២គ្រាប់របស់ Zlatan គឺធ្វើបានសម្រេចនៅចុងតង់ទី១ ដោយបាល់ពិន័យ១១ម៉ែត្រទាំង២គ្រាប់ នៅនាទី៤១ និង៤៤ បន្ទាប់ពី Marseille នាំមុខ ១-០ មុនតាំងពីនាទី៣០ ដោយកីឡាករ Michy Batshuayi។
Zlatan ដែលឈានដល់វ័យ៣៤ឆ្នាំ កាលពីថ្ងៃសៅរ៍ ស៊ុតឲ្យ PSG សរុបបាន១១០គ្រាប់ហើយ ដោយបំបែកកំណត់ត្រាចាស់របស់លោក Pauleta (១០៩គ្រាប់)។
សម្រាប់ក្រុម PSG វិញ ពួកគេបាននាំមុខ៥ពិន្ទុដាច់ឈរលើកំពូលតារាង Ligue 1 និងមិនទាន់ចាញ់១ប្រកួតឡើយ ក្នុងការប្រកួត៩លើក ក្នុងលីកកន្លងមកនេះ៕

Post a Comment