ក្លឹប Chelsea និង Manchester United ត្រូវបានគេប្រាប់ថា ពួកគេនឹងត្រូវតែចំណាយប្រាក់២០លានផោន (ស្មើនឹង៣០,៦លានដុល្លារអាមេរិក) ប្រសិនបើពួកគេចង់ចុះហត្ថលេខាជាមួយនឹងខ្សែការពារ Raphael Varane វ័យ២១ឆ្នាំរបស់ក្លឹប Real Madrid។ កាសែត Daily Express។ ក្លឹប Liverpool គ្រោងចំណាយប្រាក់ឲ្យ Lille ចំនួន៣លានផោន ដើម្បីនាំយកខ្សែប្រយុទ្ធ Divock Origi វិលទៅកាន់កីឡដ្ឋាន Anfield ក្នុងខែនេះវិញ។ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិកវ័យ១៩ឆ្នាំរូបនេះ បច្ចុប្បន្ន កំពុងតែស្ថិតជាកីឡាករកម្ចីពេញមួយរដូវកាលនៅឯក្លឹបរបស់បារាំងមួយពីក្រុមរបស់លោក Brendan Rodgers។ កាសែត Liverpool Echo។ លោក Manuel Pellegrini អ្នកចាត់ការទូទៅរបស់ក្លឹប Manchester City ចង់ចុះហត្ថលេខាជាមួយខ្សែបម្រើ Julian Draxler របស់ក្លឹប Schalke បើទោះបីក្រុមរបស់អាល្លឺម៉ង់មួយនេះ ចង់បានតម្លៃខ្លួន២៥លានផោន (ស្មើនឹង៣៨,២៥លានដុល្លារ) សម្រាប់កីឡាករវ័យ២១ឆ្នាំរូបនេះក៏ដោយ។ កាសែត Daily Star។ ខ្សែបម្រើ Steven Gerrard វ័យ៣៤ឆ្នាំ របស់ក្លឹប Liverpool បានច្រានចោលសំណើមួយក្នុងទឹកប្រាក់១៨លានផោនក្នុងការលេងក្នុងប្រទេសកាតា នៅពេលដែលរូបគេចាកចេញពីក្រុមហង្សក្រហមនៅចុងរដូវកាលនេះ។ខ្សែបម្រើ Sergio Busquets វ័យ២៦ឆ្នាំ របស់ក្លឹប Barcelona អាចនឹងធ្វើឲ្យក្រុម Arsenal, Chelsea និង Manchester United រងនូវការខកចិត្តតាមរយៈការចុះហត្ថលេខាលើកុងត្រាថ្មីមួយជាមួយនឹងក្រុមយក្សរបស់អេស្ប៉ាញមួយនេះ។ កាសែត Daily Star។ ក្លឹប Tottenham ត្រៀមលក់់ខ្សែការពារ Hugo Lloris វ័យ២៨ឆ្នាំ ក្នុងតម្លៃខ្លួន២៥លានផោន។ កាសែត The Sun។ លោក Harry Redknapp អ្នកចាត់ការទូទៅរបស់ Queens Park Rangers បាននិយាយថា ក្លឹបរបស់លោក «ត្រូវការអព្ភូតហេតុមួយ» ប្រសិនបើពួកគេចង់ទិញចូលខ្សែប្រយុទ្ធម្នាក់ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅខែមករានេះ។ កាសែត Talksport។ អ្នកចាំទី Keiren Westwood វ័យ៣០ឆ្នាំ របស់ក្លឹប Sheffield Wednesday បានច្រានចោលនូវព័ត៌មានថា រូបគេអាចនឹងផ្ទេរទៅកាន់ក្លឹប Liverpool ហើយបាននិយាយថា រូបគេរីករាយក្នុងការស្ថិតនៅជាមួយនឹងក្លឹបស្ថិតក្នុងក្របខ័ណ្ឌ Championship មួយនេះ។ កាសែត Sheffield Star។ ក្លឹប Cardiff City បានសម្រេចចិត្តមិនចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Islam Feruz ក្នុងលក្ខខណ្ឌខ្ចីជើង៕
Subscribe to:
Post Comments (Atom)
Post a Comment