GuidePedia

0
ប្រភព​ពី​គេហទំព័រ​ផ្លូវ​ការ​របស់​ក្លឹប​ Manchester United បាន​បញ្ជាក់​ថា​អ្នក​ចាំ​ទី ​សញ្ជាតិ​អេស្ប៉ាញ​ David De Gea បាន​បន្ត​ស៊ីញេ​កុង​ត្រា​ជាមួយ​ក្លឹប​នៅ​ថ្ងៃ​ទី​១១​ខែ​សីហា​នេះ​ ពោល​គឺ​កុង​ត្រា​នេះ​មាន​សុពលភាព​ដល់​ទៅ​៤​ឆ្នាំ​។


អ្នក​ចាំ​ទី​វ័យ​២៤​ឆ្នាំ​រូបនេះ ​ស្ទើរ​តែ​ប្ដូរ​ទៅ​លេង​នៅ​ក្លឹប​យក្ស​អេស្ប៉ាញ​ Real Madrid​ ទៅ​ហើយ​ ប៉ុន្តែ​ដោយ​សារ​ Man Utd បញ្ជូន​ឯកសារ​ផ្ទេរ​យឺត​ពេល​ ទើប​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​មិន​អាច​ទៅ​លេង​នៅ ​Real បាន​សម្រេច។​ ដោយ​ឡែក​ De Gea បាន​សម្រេច​ចិត្ត ​ជ្រើស​រើស​បន្ត​កុង​ត្រា​ថ្មី​បន្ថែម​ទៀត​ជាមួយ​ The Red Devil រហូត​ដល់​ឆ្នាំ​២០១៩​ ឯ​ណោះ។

បន្ថែម​ពី​​នេះ ​រូប​គេ​ក៏​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍ ​ទៅ​លើ​ការ​បន្ត​កុង​ត្រា​នេះ​ថា​៖ ខ្ញុំ​ពិត​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​បន្ត​អាជីព​នៅ​ United ។ ខ្ញុំ​តែងតែ​សប្បាយចិត្ត​ពេល​ដែល​បាន​លេង​ជា​មួយ​កីឡាករ​​ខ្លាំងៗ​នៅ​ពី​មុខ​អ្នក​គាំទ្រ​ដ៏​ ដ៏​អស្ចារ្យ។ Manchester United ជា​ក្លឹប​មួយ​ពិសេស​មួយ​ហើយ​កីឡដ្ឋាន​ Old Trafford ជា​កន្លែង​ដ៏​ជិត​ស្និត​មួយ​សម្រាប់​បន្ត​អាជីព​របស់​ខ្ញុំ។ ខ្ញុំ​កំពុង​តែ​ទន្ទឹង​រង​ចាំ​ការ​ប្រកួត​ដ៏​ពិបាកៗ​ដើម្បី​ពង្រឹងៗ​សមត្ថភាព​ក្រុម មិត្ត​រួម​ក្រុម​និង​ជ័យជំនះ​របស់​ក្លឹប​ទាំង​មូល។

ដោយ​ឡែក​លោក Louis van Gaal ក៏​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ ខ្ញុំ​ក៏​រីក​រាយ​ដែរ​ដែល​ Devid បន្ត​កុង​ត្រា​ជាមួយ​ពួក​យើង។ គាត់​ជា​អ្នក​ចាំ​ទី​ដែល​ល្អ​បំផុត​ក្នុង​ចំណោម​អ្នក​ចាំ​ទី​ឆ្នើម​ក្នុង​ពិភព​បាល់ទាត់។ខ្ញុំ​ពិត​ជា​រីក​រាយ​ហើយ​គាត់​នៅ​តែ​ជា​ផ្នែក​មួយ​មិន​អាច​ខ្វះ​បាន​សម្រាប់​ក្រុម​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។ David គឺ​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​របស់​ក្លឹប​កាល​ពី​រដូវ​កាល​មុន​ហើយ​បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ក្លឹប​នៅ​ពីរ​រដូវ​កាល​ចុង​ក្រោយ​នេះ។ គាត់​ជា​កីឡាករ​ដ៏​មាន​ប្រជាប្រិយភាព​ដែល​ជា​ទី​ចាប់​អារម្មណ៍​ក្នុង​ការ​លេង​ល្អ​ហើយ​រូប​គេ​នៅ​មាន​អនាគត​ល្អ​ទៅ​មុខ​ទៀត។


សូម​បញ្ជាក់​ថា កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ផ្ទេរ​មក​ Athletico Madrid នៅ​ឆ្នាំ​២០១១ ដោយ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​បាន​១៧៥​ប្រកួត​ជួយ​ក្លឹប​ឈ្នះ​ពាន​ Premier League​នៅ​ឆ្នាំ​២០១៣​និង​ឈ្នះ​ពាន​ផ្ទាល់​ខ្លួន​ Sir Matt Busby Player of the Year awards ២​ដង​ផង​ដែរ។

Post a Comment

 
Top