GuidePedia

0
ម្ចាស់​ជើងឯក FA Cup កាំភ្លើងធំ Arsenal បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ជើង​ឯក Premier League តោ​ខៀវ Chelsea ១-០ នៅ​កីឡដ្ឋាន Wembley ដើម្បី​លើក​ពាន​រង្វាន់ Community Shield ២ឆ្នាំ​ជាប់​គ្នា។


Alex Oxlade-Chamberlain ជា​អ្នក​ស៊ុត​គ្រាប់​ជ័យជម្នះ​ឲ្យ​ក្រុម​លោក Arsene Wenger នៅ​នាទី​២៤ ដែល​ជា​ការ​ស៊ុត​ជើង​ឆ្វេង​ដ៏ល្អ​នៃ​កីឡាករ​អង់គ្លេស​ដែល​ជំនាញ​ជើង​ស្ដាំ​រូបនេះ។

ក្រុម​លោក Jose Mourinho មិន​សូវ​មាន​ឱកាស​ស៊ុត​ដើម្បី​តាម​ស្មើវិញ​នោះទេ។ នៅ​តង់ទី១ តោខៀវ​មិនមាន​បាល់​ស៊ុតចំ​គោលដៅ​សោះ គឺ​បាន​ត្រឹមការ​តែត​ខុស​ទិសដៅ​របស់ Ramires ខណៈ Eden Hazard ក៏មិន​អាច​ធ្វើអ្វី​បាន។

រហូត​ដល់នាទី​៦៨ ទើប​ក្រុម​នេះ​អាច​មាន​ឱកាស​ល្អ​តាម​រយៈ​ការ​តែត​របស់ Kurt Zouma ប៉ុន្តែ​នៅ​តែ​​មិន​អាច​ទម្លុះ​ដៃ​អតីត​អ្នកចាំទី​ចាស់​វស្សា​របស់​ខ្លួន Petr Cech បាន​នោះ​ឡើយ។ ចំណែក Arsenal ក៏​មាន​ឱកាស​រកគ្រាប់​បាល់​បន្ថែម​ដែរ ប៉ុន្តែ Santi Cazorla និង Kieran Gibbs ធ្វើ​មិន​បាន​សម្រេច។

ក្រៅ​ពី​លើក​ពាន​មុន​បើក​រដូវកាល ការ​ឈ្នះ​នា​ពេលនេះ​ក៏​រឿង​​ដ៏ល្អ​បំផុត​មួយ​សម្រាប់​លោក Wenger ផង​ដែរ ដោយសារ​នេះ​ជាការ​បង្កើន​កំណត់ត្រា​ឈ្នះ​ទាំង៥​ប្រកួត​មុនរដូវកាល​ថ្មី​មកដល់ ហើយ​ក៏​ជា​ការសងសឹក​លោក​ Mourinho ផង​ដែរ។ វាជា​ជ័យជម្នះ​លើកដំបូង​របស់​អ្នក​ចាត់ការសញ្ជាតិ​បារាំង ក្នុង​ការ​តតាំង​លោក Mourinho ១៣ប្រកួត​កន្លង​មក៕



Post a Comment

 
Top