រដូវកាលថ្មីនៃ English Premier League នឹងចាប់ផ្ដើមនាថ្ងៃសៅរ៍ស្អែកនេះហើយ។ ក្រុមទាំងអស់ សុទ្ធតែបានត្រៀមខ្លួនសម្រាប់ប្រជែងយកពានពីក្រុមការពារតំណែងជើងឯក Chelsea។ តើប្រិយមិត្តគិតថាក្រុមណានឹងលើកពានរដូវកាល ២០១៥-២០១៦នេះ? មុននឹងទាយ សាកទៅមើលការទស្សន៍ទាយរបស់អ្នកវិភាគកីឡាតាមបណ្ដាញសារព័ត៌មាននៅអង់គ្លេសជាមុនសិន ថាតើពួកគេរើសយកក្រុមណា?
ក្នុងចំណោមពួកគេ៣០នាក់ គឺមានដល់ទៅ២២នាក់ទៅហើយ ដែលគិតថា Chelsea នឹងអាចការពារតំណែងជើងឯកបាន ខណៈ៤នាក់ផ្សេងទៀតទស្សន៍ទាយថា Arsenal, ២នាក់ថា Manchester United ឯ២នាក់ផ្សេងទៀតយក Manchester City។ ចំណែកឯ Liverpool វិញ បានចូលត្រឹមជម្រើសចំណាត់ថ្នាក់លេខ៤ តែមិនអ្នកទាយថានឹងលើកពាននោះទេ។
តោះ! ទៅមើលតារាងខាងក្រោមទាំងអស់គ្នា៖
ក្រុមអ្នកវិភាគខាងលើបានទស្សន៍ទាយដោយសម្អាងទៅលើកីឡាករដែលក្រុមនីមួយៗមាន បានន័យថាពួកគេទុកចិត្តលើកីឡាកររបស់ Chelsea ជាងគេ ខណៈពួកគេមួយចំនួនបានប៉ាន់ស្មានថា Man Utd នឹង Man City នឹងទិញកីឡាករថ្មីបន្ថែមមុនបិទទីផ្សារដោះដូរ។ យ៉ាងណាក្ដី នេះគ្រាន់តែជាការទស្សន៍ទាយប៉ុណ្ណោះ។
ចំណែកឯការទស្សន៍ទាយជារួមរបស់ BBC វិញ គឺ លេខ១ Chelsea, លេខ២ Arsenal, លេខ៣ Man Utd និងលេខ៤ Man City។

Post a Comment