Paris Saint-Germain បានចាប់ផ្តើមយុទ្ធនាការក្នុងរដូវកាលថ្មីកាលពីថ្ងៃសៅរ៍ ខណៈដែលពួកគេបានបំភ្លេចរឿងចាស់ចោលដើម្បីឈ្នះពាន Champions Trophy របស់បារាំង ក្រោយពីដណ្តើមបានជ័យជម្នះ ២-០ លើក្រុម Lyon ក្នុងទីក្រុង Montreal។
គ្រាប់បាល់នៅដើមតង់ ពីរគ្រាប់ ពីសំណាក់ខ្សែការពារ Serge Aurier និងខ្សែប្រយុទ្ធ Edinson Cavani បានជួយឲ្យ PSG ធ្វើការគ្រប់គ្រងទាំងស្រុងក្នុងការប្រកួតមុនបើករដូវកាលរបស់ពួកគេ និងបានធ្វើឲ្យ Lyon ជួបការលំបាកយ៉ាងខ្លាំងក្នុងការរកគ្រាប់បាល់វាយបកវិញ នៅមុនពេលប្រធានក្រុមរបស់ពួកគេ Maxime Gonalons បានរងពិន័យកាតក្រហមនៅនាទី ទី៦៤។
ក្រោយពីបានបំពេញការឈ្នះពានរង្វាន់ក្នុងស្រុកបីក្នុងរដូវកាលតែមួយនៅ បារាំង កាលពីរដូវកាលមុន ការទទួលជ័យជម្នះនេះបានបង្ហាញឲ្យឃើញថា PSG នឹងក្លាយជាក្រុមខ្លាំងដែលត្រូវផ្តួលម្តងទៀតក្នុងយុទ្ធនាការខាងមុខនេះ។
ខណៈដែលត្រូវបានចាត់ទុកជាគូប្រជែងដ៏ខ្លាំងម្នាក់ ក្រុម Lyon ត្រូវបានអញ្ជើញឲ្យធ្វើការប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯកមួយនេះ ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងក្របខ័ណ្ឌ Ligue 1 កាលពីរដូវកាលមុន ស្របពេល Champions Trophy ត្រូវបានរៀបចំឡើងនៅខាងក្រៅប្រទេសបារាំងក្នុងឆ្នាំទី ៧ ជាប់ៗគ្នា៕

Post a Comment