នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ នៅទីលានបាល់ទាត់ដុនបូស្កូស្ថិតនៅក្នុងភូមិ មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានរៀបចំកម្មវិធីបិទការការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ជ័យលាភីចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ យុវជនអាយុក្រោម១៥ឆ្នាំ។
ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ក្រុមយុវជនអាយុក្រោម១៥ឆ្នាំនេះមានការចូលរួម លោកឧត្តមសេនីយ៍ត្រីឱបូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយ -មានជ័យ លោកឈើយចាន់ណាប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ និងមន្ត្រីកងរាជអាវុធហត្ថជាច្រើននាក់ទៀត។ លោកឱបូរិន្ទបានមានប្រសាសន៍ក្នុងពិធីបិតការប្រកួតបាល់ទាត់នេះថា ការប្រកួតដណ្តើមពានរង្វាន់យុវជនអាយុក្រោម១៥ឆ្នាំនេះ ការប្រកួតមានរយៈពេល៥៧ថ្ងៃចាប់ពីថ្ងៃទី៧ខែមិថុនារហូតដល់២ខែសីហា ឆ្នាំ២០១៥។
លោកឱបូរិន្ទបានមានប្រសាសន៍ក្នុងពិធីនោះថា ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់របស់ព្រះរាជាណាចក្រកម្ពុជាកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យតែងតែសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលមានឯកឧត្តមនាយឧត្ដមសេនីយ៍ សៅសុខាជាប្រធានសហព័ន្ធ។ លោកឱបូរិន្ទបានបន្តទៀតថា ឯកឧត្តមសៅសុខាតែងតែបំផុសដល់ស្រទាប់យុវជនគ្រប់មូលដ្ឋានដើម្បីបណ្តុះបណ្តាលធនធានមនុស្សឲ្យងាកមកចាប់អារម្មណ៍យកពេលទំនេរពីការសិក្សាចូលហ្វឹកហាត់បច្ចេកទេសកីឡាបាល់ទាត់ឲ្យបានគ្រប់ៗគ្នា។
លោកឱបូរិន្ទក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗយុវសិស្សទាំងអស់សូមចាកចេញឲ្យឆ្ងាយពីគ្រឿងញៀន ហើយងាកមកចាប់អារម្មណ៍ចូលរួមជាមួយវិស័យកីឡាជាពិសេសគឺកីឡាបាល់ទាត់តែម្តងឲ្យបានគ្រប់ៗគ្នាព្រោះកីឡានាំមកនូវមិត្តភាព សាមគ្គីភាព កេរ្តិ៍ឈ្មោះកិត្តិយសខ្លួន ក្រុមគ្រួសារ និងប្រទេសជាតិមាតុភូមិជាដើម។ ដូច្នេះក្មួយទាំងអស់អាចបញ្ចេញសមត្ថភាពតាមរយៈវិស័យកីឡាដើម្បីចូលរួមចំណែកលើកស្ទួយកិត្តិយសជាតិទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។
លោកឱបូរិន្ទបាននិយាយបន្តទៀតថា ការប្រកួតនេះត្រូវបានបែងចែកជាបីប្រភេទនៃពានរង្វាន់ ដោយមានពានរង្វាន់កុមារអាយុក្រោម១៣ឆ្នាំ ១៥ឆ្នាំ និងក្រុមស្ថាប័ន។ ចំពោះការប្រកួតពានរង្វាន់បាល់ទាត់កុមារអាយុក្រោម១៣ឆ្នាំ. ចំណាត់ថ្នាក់លេខ១ក្រុមវិទ្យាល័យអូរជ្រៅ លេខ២ក្រុមឥន្ទ្រី ស លេខ៣ក្រុមពន្លឺខ្មែរពានរង្វាន់បាល់ទាត់កុមារអាយុ១៥ ចំណាត់ថ្នាក់លេខ ១ក្រុមAPPលេខ២ ប៉ោយប៉ែត F C លេខ៣វិទ្យាល័យអូរជ្រៅចំពោះពានរង្វាន់បាល់ទាត់ស្ថាប័នសាលាចំណាត់ថ្នាក់លេខ១ក្រុមដុនបូស្កូ ចំណាត់ថ្នាក់លេខ២ក្រុមគ្រូស្ម័គ្រ និងចំណាត់ថ្នាក់លេខ៣ក្រុមសុវណ្ណភូមិ៕

Post a Comment