មានប្រភពព័ត៌មានបានបញ្ជាក់ថា ប្រធានក្លិប "អធិរាជស" Real Madrid លោក Florentino Perez បាននិយាយប្រាប់កីឡាករ Sergio Ramos ថា គាត់មិនអាចចាកចេញពីក្លិបទៅបានទេ។
ប្រភពព័ត៌មានជិតស្និទ្ធនឹងកីឡាករ Sergio Ramos បានទម្លាយឲ្យដឹងថា កិច្ចពិភាក្សា ដែលបានរៀបចំឡើងនៅក្នុងសណ្ឋាគារ Ritz-Cartlon ក្នុងទីក្រុង Guangzhou,ប្រទេសចិន កាលពីសប្តាហ៍មុន ប្រធានក្លិបម្នាក់នេះ បាននិយាយទទួលស្គាល់ថា គាត់អាចនឹងត្រូវបង្ខំឲ្យចុះចេញពីតំណែងដោយក្រុមអ្នកគាំទ្រដែលកំពុងខឹងសម្បាបើសិនបើលោកសម្រេចចិត្តលក់ប្រធានក្រុមម្នាក់នេះ។
គួរឲ្យដឹងថា លោក Perez ត្រូវបានក្រុមអ្នកគាំទ្រស្រែកឲ្យនៅក្នុងទឹកដី Santiago Bernabeu អំឡុងពេលបញ្ចេញលក់អ្នកចាំទី Iker Casillas ហើយពួកគេថែម ទាំងស្រែកឲ្យលោកលាលែងពីការងារ និងទាមទារឲ្យកីឡាករ Ramosបន្តនៅលេងផងដែរ។
ដោយសារតែកត្តាចម្រូងចម្រាសមួយនេះហើយ ទើបបានធ្វើឲ្យលោក Perezនៅស្ទាក់ស្ទើរចំពោះការអនុញ្ញាតឲ្យមានការផ្ទេររបស់កីឡាករអេស្ប៉ាញម្នាក់ទៅកាន់ ទឹក ដី Old Trafford។ លោក Perezបាននិយាយប្រាប់កីឡាករ Romosថា គាត់នឹងអាចចាក់ចេញទៅបាន ប្រសិនបើមានអ្នកហានឲ្យតម្លៃទិញផ្តាច់១៨០លានអឺរ៉ូមាននៅក្នុងកិច្ចសន្យារបស់គាត់នោះ៕

Post a Comment