កីឡាករវាយតឺន្នីស Rafael Nadal បានធ្វើឲ្យមានបញ្ហាច្រើនដល់កីឡាករ Pablo Cuevas ខណៈដែលគាត់ បានឡើងទៅការប្រកួតវគ្គ៤ពាក់កណ្តាលផ្តាច់ព្រ័ត្រ Hamburg Openនៅក្នុងទីក្រុង Hamburgរបស់ប្រទេសអាល្លឺម៉ង់។
កីឡាករ Nadal ដែលប៉ុនប៉ងចង់បានជើងឯកនៅលើដីក្រហមរបស់លោកជាលើកទី៤៧នោះ ធ្វើបានយ៉ាងល្អបំផុត ក្នុងការយកឈ្នះកីឡាករ Cuevas ក្នុងលទ្ធផលពិន្ទុ 6-3 6-2 ដោយចំណាយពេលអស់១ម៉ោង និង១២នាទី។
កីឡាករសញ្ជាតិអេស្ប៉ាញម្នាក់នេះ ដែលបច្ចុប្បន្នជាកីឡាករលំដាប់ថ្នាក់លេខ១០នៅលើពិភពលោកនោះ បានចូលរួមប្រកួតនៅក្នុងទីក្រុង Hamburgជាលើកដំបូង ចាប់តាំងពីឆ្នាំ២០០៨មក ជាពេលដែលលោកបានយកឈ្នះកីឡាករ Roger Federer នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ ហើយឥឡូវ លោកកំពុងខិតទៅការការដើរលើប្រវត្តិសាស្ត្រច្រំដែលទៀតហើយ។
កីឡាករ Andreas Seppi នឹងត្រូវប៉ះជាមួយកីឡាករ Nadalនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពេលដែលកីឡាករអ៊ីតាលីម្នាក់នេះ រកបានកៅអីលេងរបស់ខ្លួនដោយស្វ័យប្រវត្តិបន្ទាប់ពីកីឡាករ Simone Bolelli ដកខ្លួន ដោយសារមានជំងឺនោះ។
ដោយឡែក យុទ្ធនាការរបស់កីឡាករលំដាប់លេខ២អង់គ្លេស Aljaz Bedene បានដល់ទីបញ្ចប់ ខណៈដែលកីឡាករ Fabio Fognini បានផ្តួលគាត់ក្នុងលទ្ធផលពិន្ទុក 6-4 7-5៕

Post a Comment