ក្រុមជើងឯកអឺរ៉ុប FC Barcelona បានចាញ់៣ប្រកួតជាប់ៗគ្នា ក្នុងការប្រកួតពានរង្វាន់ International Champions Cup បន្ទាប់ពីបរាជ័យ ២-១ ក្រោមថ្វីជើងក្រុមអ៊ីតាលី Fiorentina នៅកីឡដ្ឋាន Stadio Artemio Franchi កាលពីយប់មិញទៀត។
កាលពីចុងខែមុន ក្រុមយក្សរបស់អេស្ប៉ាញ បានចាញ់ក្រុមអង់គ្លេស Manchester United ៣-១ និងចាញ់ Chelsea ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ក្រោយស្មើគ្នា ២-២ នៅទឹកដីអាមេរិក ហើយក្រោយចាញ់១ប្រកួតនេះទៀត គឺជារឿងមួយមិនល្អប៉ុន្មានឡើយ សម្រាប់អ្នកចាត់ការ Luis Enrique។
ងាកទៅការប្រកួតយប់មិញវិញ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ Federico Bernardeschi រកបាន២គ្រាប់តែឯង ដោយតែតចូលគ្រាប់ទី១ នាទីទី៥ និងស៊ុតគ្រាប់ទី២ នាទីទី១២ មុនពេល Luis Suarez ស៊ុតបាន១គ្រាប់វិញ នៅ៥នាទីបន្ទាប់។ លទ្ធផល ២-១ នេះ បានបន្តរហូតចប់ការប្រកួត។
យ៉ាងណាក្ដី ការប្រកួតនេះ Barcelona ពុំទាន់ដាក់តារាឆ្នើមៗ Lionel Messi និង Neymar ឲ្យចូលលេងនៅឡើយទេ ដោយសារអ្នកទាំង២ ទើបតែត្រឡប់ពីការសម្រាកវិស្សមកាល និងកំពុងហ្វឹកហាត់។ ក្រុមអ្នកមានបុណ្យ នៅសល់ប្រកួតមិត្តភាព១លើកទៀត ពោលគឺត្រូវប៉ះ Roma នៅកីឡដ្ឋាន Camp Nou នាថ្ងៃពុធ ទី០៥ ខែសីហាខាងមុខ៕

Post a Comment