GuidePedia

0
José Mourinho អ្នកចាត់ការទូទៅរបស់ Chelsea បានចេញមកបញ្ជាក់ជាផ្លូវការថា Thibaut Courtois ​អ្នក​ចាំ​ទី​របស់ Chelsea ​នឹង​ត្រូវ​អវត្តមាន​ចំនួន​១០​សប្ដាហ៍​ដោយសារ​តែ​មាន​បញ្ហា​របួស​ជង្គង់​អំឡុង​ពេល​ហ្វឹកហាត់​ត្រៀម​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ។


តោ​ខៀវ​ដែល​កំពុង​តែ​មាន​បញ្ហា​តាំង​ពី​បើក​រដូវ​កាល​ថ្មី​នេះ​មក​ នឹង​ត្រូវ​ជួប​បញ្ហា​មួយ​ទៀត ដោយសារ​តែ​អ្នក​ចាំ​ទី​របស់​ក្រុម​នេះ​មាន​របួស​ខ្លាំង​ត្រង់​ជង្គង់​ដែល​នឹង​ត្រូវ​ឈាន​ដល់​វះកាត់​ទៀត​ផង។

កាសែត Marca ​របស់​អេស្ប៉ាញ​បាន​ចុះ​ផ្សាយ​ថា បច្ចុប្បន្ន Courtois ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ឯ​ទី​ក្រុង Barcelona ​ឯ​ណោះ ខណៈ​ដែល​របួស​នេះ​ទៀត​សោត​ នឹង​ត្រូវ​ចម្ងាយ​ពេល​យ៉ាង​តិច​១០​សប្ដាហ៍ ហើយ​ប្រសិន​បើ​របួស​មិន​សះស្បើយ​លឿន​ទេ រូប​គេ​នឹង​ត្រូវ​អវត្តមាន​ដល់​ទៅ​៣​ខែ។


ចំពោះ​ Chelsea ​ចុង​សប្ដាហ៍​នេះ​ពួកគេ​នឹង​ត្រូវ​ប្រកួត​ជាមួយ Everton ​ហើយ​សប្ដាហ៍​បន្ទាប់​នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង Arsenal ។ ចុង​ខែ​នេះ តោ​ខៀវ​ក៏​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូល​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ផង​ដែរ៕

Post a Comment

 
Top