កីឡាករខ្សែប្រយុទ្ធដ៏មុតស្រួច Daniel Sturridge អាចចូលហាត់វិញបានហើយ ក្រោយពីអវត្តមានទី លានជាង៤ខែមកនេះ ដោយសារតែបញ្ហារបួសត្រគៀក និងភ្លៅ ដែលឈានដល់ការវះកាត់នៅសហរដ្ឋអាម៉េរិកចាប់ តាំងពីខែឧសភា ឆ្នាំ២០១៥មកនោះ ។
តាមរយៈសារព័ត៌មាន BBC បានឲ្យដឹងថា កីឡាករវ័យ២៦ឆ្នាំ ជនជាតិអង់គ្លេសរូបនេះបានចូលលេងចុងក្រោយកាល ពីបានប្រកួតឈ្នះក្រុម Blackburn Rovers កាលពីថ្ងៃទី០៨ មេសា ក្នុងជុំទី៦នៃពានរង្វាន់ FA Cup ដែលធ្វើឲ្យរូបគេ មានបញ្ហារបួសត្រគៀក និងភ្លៅជាខ្លាំងក្រោយបញ្ចប់ការប្រកួតមក ។
អតីតកីឡាករក្លឹប Chelsea និង Man Utd, Daniel Sturridge ក៏បានបន្តអវត្តមានក្នុងក្រុមជម្រើសជាតិតាំងពីពេល នោះមកផងដែរ តែល្ងាចម្សិលមិញនេះ បាន ចូលហ្វឹកហាត់រួមក្រុមវិញបានហើយ ដើម្បីត្រៀមជួយ Liverpool ប៉ះក្រុមម្ចាស់ផ្ទះ Manchester United ថ្ងៃនេះនៅ Premier League ប្រចាំសប្តាហ៍ទី៥នៅកីឡដ្ឋាន Old Trafford ។
ក្រោយពេលអត់ពីខ្សែប្រយុទ្ធ Luis Suarez និង Raheem Sterling ទៅកីឡាករ Sturridge បានឈរនៅលំដាប់លេខទី ១នៅក្នុងក្លឹប Liverpool ដែលស៊ុត បញ្ចូលទីបាន២៤គ្រាប់ ពីការចូលលេងបាន៣៣ប្រកួតកាលពីឆ្នាំ២០១៣-២០១៤ មុនពេលដែលញាំញីទៅដោយរបួសក្នុងរដូវកាលឆ្នាំ២០១៤-២០១៥ ៕

Post a Comment