ស្ងាត់ៗ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ជើងឯកលីកកំពូលកម្ពុជា ៥ សម័យបានចេញសេចក្ដីថ្លែងការណ៍មួយនៅក្បាលព្រលប់ថ្ងៃទី ៥ មករា ម្សិលមិញតាមរយៈ Page Facebook ផ្លូវការស្តីពីការដាក់ពិន័យកីឡាករជនជាតិខ្មែរឆ្នើមចំនួន ៤ រូបរួមមាន ប្រធានក្រុម គួច សុកុម្ភៈ, អ្នកចាំទី ស៊ូ យ៉ាទី, ខ្សែការពារ ហុង ផេង និង ខ្សែប្រយុទ្ធ ឃឹម បូរី មិនឱ្យពាក់ព័ន្ធនឹងសកម្មភាពឈុតធំរហូតចប់ព្រឹត្តិការណ៍ពានរង្វាន់ Hun Sen Cup។
នៅក្នុងប្រកាសជាសាធារណៈនេះបានផ្អែកទៅលើមូលហេតុចម្បងរបស់កីឡាករទាំង ៤ ដែលបានប្រព្រឹត្តប្រាស់ចាកពីបទបញ្ជាផ្ទៃក្នុងរបស់ក្លិបយ៉ាងធ្ងន់ធ្ងរ ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទាត់អន្តរជាតិ Yunnan – Asean 2014 នៅប្រទេសចិនកាលពីខែ ធ្នូ កន្លងទៅ។
លោក លី ហៀង អគ្គលេខាធិការក្លឹបសុំមិនបញ្ជាក់ពីមូលហេតុនៃសាច់រឿងបានទេនៅព្រឹកនេះ ដោយអះអាងថាជាបញ្ហាផ្ទៃក្នុង។ លោកថាការចេញសេចក្ដីប្រកាសនេះក្រោយកីឡាករទាំង ៤ មិនចូលរួមហ្វឹកហាត់ជាមួយក្រុមរយៈពេល ២ សប្ដាហ៍មកហើយ។ ក្រៅពីដាក់ពិន័យដកសិទ្ធិមិនឱ្យចូលរួមពានរង្វាន់លំដាប់ទី២ នៅកម្ពុជា ខាងលើ ថ្នាក់ដឹកនាំក្រុមកំពុងសង្កេតមើលការកែខ្លួនរបស់ពួកគេសិន មុននឹងសម្រេចថាត្រូវធ្វើអ្វីទៀតនៅពេលបន្ទាប់។
Sabay បានព្យាយាមសាកសួរទៅកីឡាករទាំង ៤ អំពីកំហុសរបស់ខ្លួនដែរ តែពួកគេសុទ្ធតែសុំមិនបកស្រាយពីបញ្ហាអ្វីទាំងអស់ជុំវិញរឿងនេះ។
ផ្ទុយទៅវិញបែរជាអ្នកគាំទ្រផ្គាប់មុខម្នាក់សុំមិនបញ្ចេញឈ្មោះដែលចូលចិត្តកីឡាករទាំង ៤ និងជាអ្នកគាំទ្រក្លិបដែលដឹងរឿងនេះច្បាស់លួចប្រាប់ថា កីឡាករប្រហែលចំនួន ១៣ នាក់បានចេញមុខទៅជួបលោកប្រធានក្លិប ឬទ្ធី សំណាង ដើម្បីជួយដោះស្រាយបញ្ហាពួកគេ ជាមួយលោកគ្រូបង្វឹក ដែលធ្លាប់មានរឿងមិនពេញចិត្តគ្នាជាច្រើនកន្លងមក។ ចំណែកពួកគេសុទ្ធតែគ្មានរឿងជាមួយក្លិបឡើយ។ ចម្លើយរបស់ប្រធានក្លិបគឺលោកចង់អភិវឌ្ឍន៍បាល់ទាត់ ហើយចង់ទុកលោកគ្រូបង្វឹក។ បើកីឡាករចង់ចាកចេញអាចប្រាប់ក្លឹបដទៃទាក់ទងផ្ទាល់ដើម្បីចរចាតម្លៃខ្លួនបាន។
ក្នុងនោះលោក Sam ជាគ្រូបង្វឹកក៏បានប្រាប់កីឡាករទាំងអស់គ្នាដែរថា ប្រសិនបើមានកីឡាករចង់ចេញច្រើនលោកសុខចិត្តចេញខ្លួនឯងវិញ។ នៅពេលចាប់ហ្វឹកហាត់លោកបានផ្ដល់ឱកាសឱ្យកីឡាករផ្សេងទៀតជ្រើសរើសតាមកីឡាករទាំង ៤ ឬ ត្រឡប់មកចូលក្រុមវិញ។ លទ្ធផលកីឡាករផ្សេងទៀតបានសម្រេចចូលហ្វឹកហាត់ជាមួយក្រុម ហើយកីឡាករទាំង ៤ នៅកណ្ដោចកណ្ដែងតែគ្នាឯងតែម្ដងទៅ។
កីឡាករទាំង ៤ សុទ្ធតែមានកិច្ចសន្យាជាមួយក្លឹបយ៉ាងតិច ១០ ខែ ទៅ ២ ឆ្នាំ។ នៅពេលគ្មានក្លឹបផ្សេងទាក់ទងចង់បាន ពួកគេប្រាប់ទៅប្រធានក្លឹបវិញ ហើយក្រោយមកពួកគេត្រូវអនុញ្ញាតឱ្យហាត់នៅទីលានស្មៅសិប្បនិមិត្តក្បែរទីលានហ្វឹកហាត់ធម្មតា។
ចំណែកសាច់រឿងទាំងអស់នេះមានប្រទាក់ក្រឡាគ្នាកាលពីប្រកួតនៅចិនខ្លះដែរ ដែលនៅទីនោះមានរឿងប្រុសប្រកាន់ស្រីប្រកែកមួយចំនួនរវាងកីឡាករ និង គ្រូបង្វឹក។
ចំណែកអ្នកខ្លះទៀតបានលើកឡើងថាមានអ្នកនៅក្រោយខ្នងក្នុងរឿងផ្ទៃក្នុងរបស់ក្រុមមួយនេះ។ ដំណាក់កាលនេះកីឡាករទាំង ៤ មានជម្រើសតែ ២ ប៉ុណ្ណោះគឺ បន្តនៅជាមួយក្លិបភ្នំពេញក្រោនតទៅទៀត និង ចាកចេញទៅក្លិបផ្សេង។ តើពួកគេនឹងធ្វើយ៉ាងណា?
រាប់ពីឆ្វេង ស៊ូ យ៉ាទី, ឃឹម បូរី, គួច សុកុម្ភៈ និង ហុង ផេង

Post a Comment