អ្នកប្រដាល់ជើងខ្លាំងរបស់ក្លិបតាឡីដំរីមានរិទ្ធទាំង ២ រូបគឺ ផល សោភ័ណ្ឌ និង អ៊ុំ ចំរើន នឹងត្រូវឡើងប្រកួតជាមួយជើងខ្លាំងរបស់ថៃ ក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិមិត្តភាពខ្មែរ-ថៃ ក្នុងរាត្រីខារ៉ាបាវ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នាយប់ថ្ងៃអាទិត្យ ខាងមុខនេះ។
ការដាក់ឲ្យ សោភ័ណ្ឌ និង ចំរើន ជួបថៃលើកនេះត្រូវបានលោក នាង ស៊ីវុត្ថា អ្នកគ្រប់គ្រងប្រដាល់នៅបាយ័ន បានសរសេរនៅលើគណនីរបស់លោកថា ជាការទុកពេលឲ្យកីឡាករទាំង ៨ នាក់ ដែលប្រកួតក្នុងព្រឹត្តិការណ៍កំពូលអ្នកប្រដាល់ខ្សែក្រវាត់ខារ៉ាបាវ សម្រាប់មួយសប្តាហ៍ បន្ទាប់ពីជុំទី ១ បានបញ្ចប់នោះ ហើយថៃទាំង ២ នាក់ដែល សោភ័ណ្ឌ និង ចំរើន ជួបលើកនេះជាជើងខ្លាំង។
ផល សោភ័ណ្ឌ ត្រូវជួប Nakorn Sawan ក្នុងទម្ងន់ ៦៥ គ.ក្រ។ បើទោះបីជា ការប្រកួតអន្តរជាតិលើកចុងក្រោយ កាលពីខែកុម្ភៈ សោភ័ណ្ឌ ត្រូវបានសម្រេចឲ្យចាញ់កីឡាករថៃ Thy Det ក្នុងទឹកទី ១ ដោយសារតែគេប្រកួតខុសលក្ខណៈបច្ចេកទេស ជ្រុលជើងទៅទាត់ថៃនោះឲ្យសន្លប់ ប៉ុន្តែសម្រាប់ការប្រកួតអន្តរជាតិមុនៗ សោភ័ណ្ឌ បានផ្តួលកីឡាករថៃឲ្យសន្លប់ទាំងអស់។
ទោះយ៉ាងណាការជួប Nakorn Sawan លើកនេះ សោភ័ណ្ឌ អាចនឹងជួបការលំបាកក៏ថាបាន បើសិនជាកីឡាករថៃម្នាក់នេះខ្លាំងដូចប្រវត្តិប្រកួតនោះ ព្រោះគេម្នាក់នេះធ្លាប់ប្រកួតបាន ៩០ ដង ឈ្នះ ៧០ ចាញ់ ១៥ ស្មើ ៥ ដង ហើយធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់ ១២ ដង ខណៈ សោភ័ណ្ឌ ធ្លាប់ប្រកួតត្រឹម ៦៩ ដងឈ្នះ ៥៣ ចាញ់ ១៦ ដង តែធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់ ២២ ដង។
ចំណែក អ៊ុំ ចំរើន ត្រូវប៉ះ Yutakid Sitejaydeng ក្នុងទម្ងន់ ៦៣,៥ គ.ក្រ។ ចំរើន ដែលធ្លាប់ប្រកួត ៩៣ ដង ឈ្នះ ៦៣ ចាញ់ ២៣ និងស្មើ ៧ ដងនោះ ធ្លាប់ជួបថៃ ៣ ដងហើយ គឺចាញ់ពិន្ទុ ១ ដង និងវាយឲ្យសន្លប់ ២ ដង ឯ Yutakid ដែលគេជួបលើកនេះ មានប្រវត្តិប្រកួតល្អគួរសម គឺគេធ្លាប់ប្រកួត ៨១ ដង ឈ្នះ ៧៥ ដង ចាញ់ ៦ ដង និងធ្លាប់វាយគេឲ្យសន្លប់ ១៥ ដង៕
ជើងខ្លាំង ផល សោភ័ណ្ឌ ត្រូវជួបថៃ Nakorn Sawan នៅបាយ័ន

Post a Comment