ស្វាយរៀង គឺជាខេត្តមួយ ដែលមានការអភិវឌ្ឍខ្លាំងគួរឲ្យកត់សម្គាល់ដោយមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អអំណោយផលដល់ការវិនិយោគនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។
រោងចក្រតំបន់សេដ្ឋកិច្ចពិសេសជាច្រើនបានរីក ដុះដាលពាសពេញខេត្តស្វាយរៀង ពិសេសក្រុងបាវិតដែលជាប់នឹងព្រំដែនប្រទេសវៀតណាម ។ ការអភិវឌ្ឍ ក្នុងខេត្តនេះ បានមកពី ការដឹកនំារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមានអភិបាលខេត្តលោក ជៀង អំ ជា សេនាធិការ របស់រាជរដ្ឋាភិបាល ។
ការដឹកនំាគ្រប់គ្រងរបស់លោក ជៀង អំ ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនបានលេចរូបរាងទ្បើងនៅលើទឹកដី ខេត្តជាប់ព្រំដែន មួយនេះ។ ក្នុងនោះហេដ្ឋារចនា សម្ព័ន្ធកីទ្បាត្រូវបានផុសអណ្តែតទ្បើងផងដែរ ។ កីទ្បដ្ឋានដ៏ស្រស់ស្អាតមួយ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយទទួល បានការប្រកួតលក្ខណៈជាតិ និងអន្តរ ជាតិជាច្រើនលើក ។
កីឡដ្ឋានដែលលេចរូបរាងនៅក្នុងខេត្តស្វាយរៀងនេះ សាងសង់ដោយ ក្លឹបបាល់ទាត់អាជីពមួយក្រុមឈ្មោះថា ខេត្តស្វាយរៀង (ពីមុនព្រះខ័នរាជ) ដែលអាចផ្ទុក អ្នកទស្សនាបាន ៥០០០នាក់ បានចំណាយអស់ទឹកប្រាក់ប្រមាណជាង១ លានដុល្លារសហរដ្ឋ អាម៉េរិក ក្រោយរយៈពេលសាងសង់១ឆ្នាំគត់ឆ្នាំ២០១៤កន្លងទៅ ។
លោក អោក សំណាង អគ្គលេខាធិការក្លឹប បាល់ទាត់ខេត្តស្វាយរៀងបានឲ្យដឹងថា ទីលានខេត្តស្វាយរៀង គឺធ្វើឡើង ដោយមានលក្ខណៈស្ដង់ដាពោលគឺស្រប តាម ការកំណត់ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដែលបានបញ្ញត្តិថា ក្លឹបដែលមានបំណងចង់ធ្វើជាម្ចាស់ផ្ទះពានលីកអាជីពក្នុងស្រុកចាំបាច់ត្រូវ បំពេញលក្ខណៈមួយចំនួនដូចជា ទីលានខ្នាតស្តង់ដា មានស្មៅ មានសុវត្ថិភាព មានរបងព័ទ្ធជុំវិញ មានសន្តិសុខ មានបន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទប់ធ្វើការ មានបង្គន់អនាម័យ និងមានកន្លែងសម្រាប់ទស្សនិកជន អង្គុយទស្សនាយ៉ាងហោចណាស់ក៏ ១០០០ នាក់ដែរ ។
លោកបន្តថា ទីលានថ្មីនេះគឺស្ថិតនៅក្នុងភូមិមេភ្លើង, សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក៏រួមបញ្ចូលទាំងទីលានវាយសី ទីលានបាល់ទាត់ និងបាល់ទះផងដែរ ក្នុងទំហំផ្ទៃដីជាង១៥ហិកតាជាមួយនឹងការ បំពាក់ភ្លើងដែលអាចឲ្យមានការប្រកួត ពេលយប់បានថែមទៀត ជាមួយសម្ភារៈបរិក្ខាទំនើបទាន់សម័យទៀតផង ខណៈដែលអ្នកស្នេហាវិស័យកីឡា ក្នុងស្រុកជាច្រើនបានគាំទ្រ ហើយក៏លើកទឹកចិត្តឲ្យក្លឹបបាល់ទាត់ដទៃទៀតបង្កើតទីលានខ្លួនឯង ព្រោះអាចជួយឲ្យ ការ ហ្វឹកហាត់មានការរីកចម្រើន និងបង្កើនសមត្ថភាពកីឡាករក្នុងស្រុកទៀតផង ។
លើសពីនេះទៀត ពហុកីឡដ្ឋានស្វាយរៀង បានក្លាយទីលានទី១ក្នុងការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៩ ឆ្នាំ២០១៥ដែលទើបតែ បញ្ចប់ នាពេលថ្មីៗនេះ ខណៈដែលក្រុមម្ចាស់ផ្ទះស្វាយរៀង បានឈ្នះជើងឯកលើកទី៣ ក្រោយពីផ្តួលគូប្រជែងណាហ្គាវើល ២-១ នៅវគ្គផ្តាច់ព្រ័ត្រ មុនក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា បានបំបាក់ក្រុមមក ពីសិង្ហបុរី Singapore Selection Team ៣-០ ដាច់មិនឲ្យតដៃរួចកាលពីថ្ងៃសៅរ៍សប្តាហ៍មុនក្នុងមិត្តភាពអន្តរជាតិ ។
យ៉ាងណាក៏ដោយ ពហុកីឡដា្ឋនស្វាយរៀងនេះ ក៏រំពឹងថា មានការប្រកួតកីឡាជាច្រើនទៀតដែរ ពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះ កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ SEA Games ឆ្នាំ២០២៣ទៀតផង ៕

Post a Comment