ប្រធានអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបង្ហាញគោលការណ៍៧ចំណុចដល់អ្នកគាំទ្រសម្រាប់លើកទឹកចិត្តដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាពេលទទួលស្វាគមន៍ក្រុមកោះម៉ាកាវនាថ្ងៃទី១២ មីនា នៅស្តាតចាស់សម្រាប់ការប្រកួតវគ្គជម្រុះ World Cup ជុំទីមួយ។
លោក ម៉េង ហៃ ដែលជាអ្នកស្រលាញ់បាល់ទាត់ដ៏ស្មោះស្ម័គ្រ និងតែងតែប្រមូលប្តុំអ្នកគាំទ្រពេលមានការប្រកួតលក្ខណៈអន្តរជាតិបានប្រាប់ Sabay ថា ដើម្បីលើកទឹកចិត្ត និងគាំទ្រក្រុមជម្រើសជាតិពេលប្រកួតនឹងក្រុមភ្ញៀវម៉ាកាវខាងមុខនេះ លោកបានប្រមូលអ្នកគាំទ្រស្ម័គ្រចិត្តរៀបចំផែនការគាំទ្រនៅទីលានផ្ទាល់។
សម្រាប់ផែនការគំាទ្រនេះ ប្រធានអ្នកគាំទ្របានបង្ហាញថា មានគោលការណ៍៧ចំណុចដែលអ្នកគាំទ្រទាំងអស់គ្នាត្រូវសហការគ្នាធ្វើគឺ៖
ទី១ កាន់ទង់ជាតិយក្សមួយ
ទី២ ពាក់អាវពណ៌ដូចក្រុមជម្រើសជាតិពាក់ពេលប្រកួត
ទី៣ មួកស្លឹកត្នោត
ទី៤ កាន់ក្រមាមួយ
ទី៥ កាន់បាដាគាំទ្រក្រុមជម្រើសជាតិមួយដែលមានសរសេរថា MY NATIONAL TEAM MY HOPE
ទី៦ ត្រូវប្រមូលប្តុំគ្នាអង្គុយជុំនៅខាងកើតទីលាន
ទី៧ នាំគ្នាច្រៀងបទចម្រៀងពីរបទគឺ«ពង្សាវតារខ្មែរ»ដោយកៀកស្មាគ្នាច្រៀង និងបទ«ដែនដីសុវណ្ណភូមិ»។
លោក ម៉េង ហៃ បានបញ្ជាក់ថា សម្រាប់ទង់ជាតិយក្ស និងបដាមានស្រាប់ហើយ ប៉ុន្តែសម្រាប់អាវ មួក និងក្រមា អ្នកគាំទ្រអាចទិញដោយខ្លួនឯង។ ការរៀបចំគាំទ្រនេះទាមទាឲ្យមានមនុស្សច្រើនចូលរួមដើម្បីងាយស្រួលធ្វើកម្មវិធីគាំទ្រឲ្យរលូន ហើយក្រុមជម្រើសជាតិក៏កាន់តែមានកម្លាំងចិត្ត។
សម្រាប់ការរកទិញក្រមា មួកស្លឹកត្នោត និងទង់ជាតិតូចអាចទាក់ទងទិញបានរយៈ លោក រស់ កាណាល់ លេខទូរស័ព្ទ ០៧០ ៤៥ ៧៨ ៨៦៕
លោក ម៉េង ហៃ ប្រធានអ្នកគាំទ្រ

Post a Comment