យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥នេះបានឲ្យដឹងថា ក្រុមហ៊ុនលក់សម្ភារៈកីឡា Adidas នឹងធ្វើការបិទហាងរបស់ ខ្លួនចំនួន ២០០ហាង នៅទូទាំងប្រទេសរុស្ស៊ី ដោយសារតែស្ថានភាពសេដ្ឋកិច្ច នៅក្នុងប្រទេសនេះមានការធ្លាក់ចុះ ។
ការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចរបស់រុស្ស៊ីនេះ ដោយសារតម្លៃប្រេងមានការធ្លាក់ចុះ និងរុស្ស៊ីបានទទួលទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេស លោកខាងលិចដោយសារបញ្ហានៅ អ៊ុយក្រែន ធ្វើឲ្យរូបិយប័ណ្ណរបស់រុស្ស៊ី ធ្លាក់តម្លៃរហូតដល់ ៤០ភាគរយ បើធៀបនឹងរូបិយប័ណ្ណដុល្លារ សហរដ្ឋអាម៉េរិក រយៈពេល៦ខែចុងក្រោយនេះ ។
សូមជម្រាបថា ក្រុមហ៊ុន Adidas បាននឹងកំពុងដំណើរការហាងលក់សម្ភារៈកីឡារបស់ខ្លួន ប្រមាណ ១០០០ ហាង នៅទូទាំងប្រទេសរុស្ស៊ីហើយមិនមែនមាន តែក្រុមហ៊ុន Adidas មួយនោះទេ ដែលបិទប្រតិបត្តិការរបស់ខ្លួននៅរុស្ស៊ី ក្នុងនោះមានទាំងក្រុមហ៊ុន លក់សម្លៀកបំពាក់ Esprit និងក្រុមហ៊ុន River Island ផងដែរដែលបានបិទប្រតិបត្តិការ ៕
ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី

Post a Comment