អ្នកប្រដាល់ជើងខ្លាំង និងម្ចាស់ខ្សែក្រវាត់ ISKA វ៉ន វីវ៉ា និងជើងខ្លាំងចាស់វស្សា ឡៅ ស៊ីណាត នឹងត្រូវប្រឈមជាមួយអ្នកប្រយុទ្ធរបស់ថៃ នៅលើសង្វៀនស៊ីធីអិនឫស្សីកែវ នារសៀលថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ។
នៅក្នុងការប្រកួតដ៏កក្រើកនេះ វ៉ន វីវ៉ា របស់ក្លិបព្រះខ័នរាជ ត្រូវប្រឈមជាមួយអ្នកប្រយុទ្ធ Aphidet Meurngboriram(អាប់ភីដេត មឿងបុរីរ៉ាំ) ក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម ខណៈ ឡៅ ស៊ីណាត ក្លិបកងពលតូចឆត្រយោង៩១១ ត្រូវប្រកួតក្នុងទម្ងន់៧០គីឡូក្រាមជាមួយអ្នកប្រដាល់ Phitdam Louk Korat (ភេតដាំ លូកកូរ៉ាត)។
កីឡាករវ័យ២៣ឆ្នាំ Phitdam Louk Korat មានកម្ពស់១,៧៥ម៉ែត្រ ធ្លាប់ប្រកួតបាន៧៤ដង ឈ្នះ៥៨ និងចាញ់១៦ដង គឺតិចជាង ឡៅ ស៊ីណាត ព្រោះ ស៊ីណាត ធ្លាប់ប្រកួតបាន១១១ដង ឈ្នះ៩១ ចាញ់១៩ ស្មើ១ដង និងធ្លាប់វាយគេឲ្យសន្លប់បានចំនួន៣០ដង។
ចំណែកអ្នកប្រដាល់ Aphidet Meurngboriram ដែលជាគូប្រកួតរបស់ វ៉ន វីវ៉ា មានបទពិសសោធប្រកួតនៅលើសង្វៀនច្រើនជាងកីឡាករវ័យ៣៣ឆ្នាំ វ៉ន វីវ៉ា ទោះបីជាគេទាបជាង វីវ៉ា ក៏ដោយ ដោយក្នុងនោះ អាប់ភីដេត មឿងបុរីរ៉ាំ ធ្លាប់ប្រកួតបានចំនួន៦៣ដង ឈ្នះ៥០ ចាញ់១៥ និងស្មើ៣ដង ឯ វីវ៉ា ធ្លាប់ប្រកួតបាន៤៥ដង ឈ្នះ៤២ ចាញ់៣ដង ហើយធ្លាប់ផ្តួលដៃគូឲ្យសន្លប់ចំនួន១៣ដង៕

Post a Comment