លោកគ្រូបង្វឹក Rafeal Benitez រំពឹងថា វានឹងគ្មានការអនុគ្រោះពីសំណាក់ក្រុមរបស់អ៊ុយក្រែន Dnipro សម្រាប់ក្រុមខ្លាំងរបស់លោក Napoli ឡើយ ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯក Sevilla នឹងត្រូវជួបជាមួយនឹង Fiorentina ក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នៅរាត្រីនេះ។
ការឈ្នះពាន Europa League ជាលើកទី៣កំពុងតែក្លាយជាគោលដៅសម្រាប់លោក Benitez ដែលបានឈ្នះពាន Champions League ជាមួយនឹងក្លិប Liverpool កាលពីឆ្នាំ២០០៥ បន្ទាប់ឈ្នះពាន UEFA Cup ជាមួយនឹងក្លិប Valencia កាលពីឆ្នាំ២០០៤ និងពាន Europa League ជាមួយក្រុម Chelsea កាលពីឆ្នាំ២០១៣។
លោក Benitez បានឲ្យដឹងថា៖ «ពានរង្វាន់សម្រាប់ការឈានទៅវគ្គបន្តគឺមិនលើសពីការឈ្នះកៅអីទៅលេងក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតយុទ្ធនាការអឺរ៉ុបនេះឡើយ»។ ជាមួយនឹងការស្ថិតក្នុងចំណាត់ថ្នាក់លេខ៤នៅលើតារាង Serie A និងទើបតែជួបភាពរីករាយពីការទទួលជ័យជម្នះ ៣-០ លើក្រុម AC Milan ក្រុមខ្លាំង Napoli មានខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនដ៏ឆ្នើម Gonzalo Higuain ធ្វើជាអាវុធរបស់ពួកគេ ហើយរូបគេបានស៊ុតបាល់បញ្ចូលទី៧គ្រាប់រួចមកហើយក្នុងយុទ្ធនាការនេះ និងរួមជាមួយនឹងមានការខ្សែបម្រើប្រយុទ្ធឆ្នើមៗជាច្រើនទៀត។
កីឡាករដែលឆ្នើមជាងគេក្នុងចំណោមអ្នកជួយបោះបាល់ទៅឲ្យ Higuain គឺ Marek Hamsik ដែលជាអ្នកផ្តល់ការខកចិត្តដល់ក្រុម Wolfsburg ដែលបានរងបរាជ័យ ៤-០ ក្នុងប្រទេសអាល្លឺម៉ង់ក្នុងការប្រកួតជើងទី១ក្នុងវគ្គ៨ក្រុមចុងក្រោយ ហើយនេះគឺជាការប្រកួតមួយដែលបង្ហាញឲ្យយ៉ាងច្បាស់ពីភាពខ្លាំងរបស់ Napoli។
មុននឹងការប្រកួតនេះ ក្រុម Dnipro បានទទួលជ័យជម្នះ ៣-០ នៅលើទឹកដីក្រុម Chernomorets ក្នុងការប្រកួតលីកកាលពីពេលថ្មីៗនេះរបស់ពួកគេ។ ដោយឡែក Fiorentina ដែលជាក្រុមមួយទៀតរបស់អ៊ីតាលីក្នុងយុទ្ធនាការនេះ នឹងត្រូវដឹកនាំដោយអតីតខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលី Vincenzo Montella ហើយបើទោះបីពួកគេខ្វះនូវភាពមុតស្រួចក៏ដោយ ប៉ុន្តែ ពួកគេអាចនឹងត្រូវពឹងផ្អែកទៅលើតំបន់ប្រយុទ្ធរបស់ពួកគេ។
ការប្រកួត នឹងចាប់ផ្តើមនៅម៉ោង២:០៥ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)៕

Post a Comment