ជើងខ្លាំងវ័យក្មេង ផល សោភ័ណ្ឌ ផាន់ គ្រាន់ និង ទេស សំខាន់ ក៏ត្រូវប្រជែងយក៣ពិន្ទុរៀងៗខ្លួនជាមួយកីឡាករថៃ ក្នុងការប្រកួតវិលជុំដណ្តើមខ្សែក្រវាត់ជើងឯកគោជក់ ធ្វើឡើងនៅពេលយប់ គឺចាប់ពីម៉ោង៦ ដល់ម៉ោង៨យប់។
សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់គោជល់ ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម ដែលមានកីឡាករកម្ពុជា៤នាក់ និងអ្នកប្រដាល់ថៃ៤នាក់ ត្រូវប្រកួតវិលជុំឲ្យគ្រប់៤ដងម្នាក់ ដើម្បីរកអ្នកមានពិន្ទុខ្ពស់ជាងគេ ឡើងទៅប្រកួតនៅវគ្គខ្វែង ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ កន ចន្ថា បានក្លាយជាបេក្ខភាព ដែលធ្វើបាន៣ពិន្ទុមុនគេ បន្ទាប់ពីរូបគេបានយកឈ្នះដោយពិន្ទុជាឯកច្ឆន្ទលើកីឡាករថៃ ក្នុងការប្រកួតបើកឆាក កាលពីថ្ងៃរាត្រីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន។
ចំណែកនៅរាត្រីថ្ងៃសៅរ៍នេះ គឺមានការប្រកួតដណ្តើមពិន្ទុរហូតដល់៣គូតែម្តង ព្រោះ ជំនួបរបស់ ផាន់ គ្រាន់ ក្លិបគជសារកីឡា និងកីឡាករថៃ Kwanchai Loukmunchun ដែលបានខកខាន កាលពីសប្តាហ៍មុន ដោយសារតែ Kwanchai Loukmunchun មិនបានមកនោះ ក៏ត្រូវដាក់ឲ្យប្រកួតនៅថ្ងៃសៅរ៍ខាងមុខនេះដែរ។
បន្ថែមលើនេះជើងខ្លាំង ផល សោភ័ណ្ឌ របស់ក្លិបតាឡីដំរីមានរិទ្ធ និង ទេស សំខាន់ ក្លិបកងពលតូចលេខ៧០ ដែលទើបយកឈ្នះ ឈិន ក្វាន់ង៉ុយ ដើម្បីឈ្នះខ្សែក្រវាត់ Black Panther ទម្ងន់៦៣,៥គីឡូក្រាម នៅលើសង្វៀនប៉ុស្តិ៍លេខ៣ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ ក៏ត្រូវឡើងប្រកួតដណ្តើមយក៣ពិន្ទុជាមួយកីឡាករថៃ នៅថ្ងៃសៅរ៍នេះដែរ។
នៅក្នុងការប្រកួតជាលើកដំបូងនេះ ទេស សំខាន់ ត្រូវប្រកួតជាមួយកីឡាករថៃ Chhok Chhai Sor. Karaveth ដែលធ្លាប់ប្រកួត៦០ដង ឈ្នះ៤០ និងចាញ់២០ដង រីឯផល សោភ័ណ្ឌ ត្រូវប្រឈមជាមួយអ្នកប្រយុទ្ធ ដែលមានបទពិសោធប្រកួតច្រើនជាងខ្លួន Phit Lukyort Tith Phor Phlang ដោយថៃម្នាក់នេះធ្លាប់ប្រកួតបាន៩៥ដង ឈ្នះ៧០ ចាញ់២២ និងស្មើ៣ដង៕

Post a Comment