គ្រូបង្វឹកក្លិបកាំភ្លើងធំ Arsenal លោក Arsene Wenger បានលើកទឹកចិត្តឲ្យក្រុម Arsenal របស់លោកបញ្ចប់រដូវកាលនេះជាមួយនឹងការមិនស្គាល់ចាញ់សោះ និងដណ្តើមឲ្យបានចំណាត់ថ្នាក់លេខ ២ ក្នុងក្របខ័ណ្ឌ Premier League ។
ក្រុមកាំភ្លើងធំមួយនេះបានយកឈ្នះយ៉ាងងាយក្នុងលទ្ធផល ៣-១ នៅលើទឹកដីក្រុម Hull City កាលពីថ្ងៃចន្ទ ខណៈដែលការមិនស្គាល់ចាញ់ជាលើកទី ១០ ជាប់ៗគ្នារបស់ពួកគេស្ទើរតែបានធ្វើឲ្យពួកគេមានសុវត្ថិភាព ក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់ក្រុមខ្លាំងទាំងបួនសម្រាប់ ១៨ រដូវកាលជាប់ៗគ្នា។
Chelsea បានក្លាយជាម្ចាស់ជើងឯកកាលពីថ្ងៃអាទិត្យ ប៉ុន្តែ លោក Wenger បាននិយាយថា ការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ជាលើកទី ១ ក្នុងរយៈពេល ១ ទសវត្សរ៍ ពិតជាគោលដៅដ៏សំខាន់មួយក្នុងយុទ្ធនាការមួយដែលអាចនឹងបញ្ចប់ដោយ ក្រុមម្ចាស់ការពារតំណែងជើងឯក Arsenal អាចការពារពាន FA Cup ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Aston Villa នៅកីឡាដ្ឋាន Wembley នាចុងខែនេះ។
លោក Wenger អ្នកចាត់ការទូទៅរបស់ Arsenal បាននិយាយថា៖«សម្រាប់ខ្ញុំ វាធ្វើឲ្យមានការប្រែប្រួល។ យើងចង់បញ្ចប់ក្នុងចំណាត់ថ្នាក់ខ្ពស់បំផុតតាមដែលយើងអាច »៕

Post a Comment