ក្រុមតោខៀវ Chelsea នឹងធ្វើដំណើរមកប្រកួតមិត្តភាពជាមួយក្រុម Thailand All-Stars ឬក្រុមជម្រើសរបស់ថៃនៅថ្ងៃទី៣០ ខែឧសភានេះ មុនទៅប៉ះអូស្ត្រាលីនៅថ្ងៃទី២ ខែមិថុនា។
វិបសាយផ្លូវការរបស់ Chelsea បានចុះផ្សាយមុននេះបន្តិចអំពីដំណើរប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុម ថានឹងមកជួបជាមួយអ្នកគាំទ្រនៅប្រទេសថៃ ក៏ដូចជាសាកកម្លាំងជើងគ្នាជាមួយក្រុមថៃផងដែរ នៅថ្ងៃទី៣០ខែនេះ។ ចំពោះកន្លែងប្រកួតវិញគឺត្រូវធ្វើឡើងនៅកីឡដ្ឋាន Rajamangala Stadium ដែលអាចផ្ទុកអ្នកចូលទស្សនាបានរហូតដល់ទៅ៤៩ ០០០នាក់ ហើយពេលវេលាប្រកួតវិញគឺចាប់ផ្ដើមនៅម៉ោង៦ល្ងាច។
ក្រុម Chelsea ធ្លាប់មកលេងនៅប្រទេសថៃចំនួន៣ដងមកហើយ ពោលគឺនៅឆ្នាំ១៩៩៧ , ២០១១ និង២០១៣ ។ ចំណែកឯការប្រកួតមិត្តភាពនេះដែរ គឺជាគម្រោងដែលលោក Jose Mourinho បានរៀបចំដើម្បីឱ្យក្រុមរបស់លោកដើរលេងឱ្យបានច្រើនទ្វីបបន្តិច ពោលគឺបន្ទាប់ពីប្រទេសថៃ ពួកគេនឹងទៅលេងនៅអូស្ត្រាលី ហើយហួសទៅលេងពានរង្វាន់ International Champions Cup នៅអាមេរិកខាងជើងតែម្ដង ៕

Post a Comment