GuidePedia

0
ក្រុមការពារតំណែងជើងឯក Sevilla បន្តធ្វើបានល្អឥតខ្ចោះដដែលតាមរយៈបំបាក់ក្រុមភ្ញៀវមកពីអ៊ីតាលី Fiorentina ៣-០ មិនឲ្យងើបមុខរួចក្នុងជើង ទី ១ យប់មិញនេះនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League ខណៈដែល Napoli បានឈានមកដល់មាត់ជ្រោះ ក្រោយលេងបានស្មើ ១-១ ក្នុងទឹកដី ទល់នឹងក្រុម Dnipro មកពីអ៊ុយ ក្រែន ។


ចាប់ផ្តើមបាន១៧នាទី Sevilla រកបាន១គ្រាប់នាំមុខ Fiorentina ដែលគ្រាប់បាល់ឈ្នះបណ្តោះអាសន្នក្នុងវគ្គទី១ មុន ពេលគ្រាប់ទី២កើតឡើងនៅនាទី៥២ និង ៧៥ ដោយកីឡាករ Aleix Vidal និងមិត្តរួមក្រុម Kevin Gameiro ដែលជា ក្តីរំពឹងមួយផងដែរសម្រាប់ Sevilla មើលឃើញកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បី ការពារពាន Europa League ជាបន្ត ទៀតក្រោយពេលបញ្ចប់ជើងទី២នៅថ្ងៃទី២១ ខែឧសភា ខាងមុខ ។

ងាកមកមើល Napoli របស់អ៊ីតាលីវិញកាន់តែយ៉ាប់ និងលេងធ្លាក់ជើងក្នុងរដូវកាលឆ្នាំ២០១៤-២០១៥ ដោយមិនអាច ធ្វើអ្វីក្រុមជើងខ្លាំងមកពីអ៊ុយក្រែន Dnipro បានត្រឹមបើទោះបីជាបានធ្វើការនាំមុខ១គ្រាប់មុននៅនាទី៥០ ដោយកីឡា ករ David Lopez តែត្រូវបាន Yevhen Seleznyov ជួយឲ្យ Dnipro តាមបានស្មើវិញ នៅនាទី៨១ដែលធ្វើឲ្យ Napoli ប្រឈមនឹងការហាលអាវក្នុងវគ្គនេះខ្ពស់ ខណៈដែលទៅលេងនៅទឹកដី Dnipro នាថ្ងៃទី២១ ឧសភាខាងមុខក្នុងជើងទី ២ ៕







Post a Comment

 
Top