Cristiano Ronaldo នាពេលបច្ចុប្បន្ន អាចចាត់ទុកថាជាកំពូលកីឡាករបាល់ទាត់ម្នាក់នៅលើលោកនេះ។ ទន្ទឹមនឹងភាពល្បីល្បាញនេះដែរ ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ មានអ្នកគាំទ្រនៅលើគេហទំព័រ Facebook ជាង១០៧លាននាក់មកហើយ។ ងាកមករឿងផ្ទាល់ខ្លួនវិញម្ដង បុរសសំបូរមន្តស្នេហ៍រូបនេះមានមិត្តស្រីមិនតិចជាង១២នាក់នោះទេ គិតត្រឹមពេលបច្ចុប្បន្ន ខណៈដែលនារីទាំងអស់នោះទៀតសោតគឺសុទ្ធតែជាតារាបង្ហាញម៉ូដល្បីៗថែមទៀតផង។ យ៉ាងណាមិញ នេះគ្រាន់តែជារឿងរ៉ាវមួយចំនួនដែលមានអ្នកគាំទ្រភាគច្រើនបានដឹងទៅហើយ ចុះមានរឿងអ្វីទៀតដែលប្រិយមិត្តអាចមិនទាន់ដឹងនោះ?
ខាងក្រោមនេះ sport-khmer នឹងលើកយករឿង៧យ៉ាង ដែលមិត្តអ្នកអានប្រហែលជាមិនទាន់បានដឹងពីកំពូលកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ៖
១. លើខ្លួនកីឡាករម្នាក់នេះគ្មានសាក់នោះទេ
លើខ្លួន Ronaldo គ្មានស្នាមសាក់នោះទេ ហើយហេតុផលដែលរូបគេមិនចាក់សាក់ដូចកីឡាករដទៃទៀតនោះ គឺអតីតកីឡាករក្រុមបិសាចក្រហមរូបនេះតែងតែទៅបរិច្ចាគឈាមយ៉ាងតិច២ដងក្នុងមួយឆ្នាំ។ មួយវិញទៀត American Red Cross បាននិយាយដែរថាមនុស្សណាដែលមានស្នាមសាក់អាចប្រឈមមុខច្រើនទៅនឹងជំងឺផ្សេងៗ ដូច្នេះមុននឹងអាចបរិច្ចាគឈាមបានត្រូវទៅពិនិត្យឱ្យបានម៉ត់ចត់សិន ។
២. Ronaldo ជាមនុស្សមានចិត្តសប្បុរសធម៌ណាស់
នៅឆ្នាំ២០០៤ រលកសូណាមិកបានបោកបក់សម្លាប់មនុស្សជាច្រើននៅប្រទេសជប៉ុន និងឥណ្ឌា ខណៈដែលពេលនោះមានក្មេងប្រុសឥណ្ឌាម្នាក់ដែលមានចិត្តស្រលាញ់ Ronaldo មានជីវិតរស់រានប៉ុន្តែគ្រួសាររបស់គេបានស្លាប់អស់ទៅហើយ។ គ្រានោះ Ronaldo បានសម្រេចចិត្តបង្កើតនូវមូលនិធិមួយដើម្បីជួយដល់កុមារនោះដូចជាសាងសង់ផ្ទះនៅតំបន់ដែលមានគ្រោះធម្មជាតិនោះឡើងវិញ។
៣. កីឡាករបាល់ទាត់ដំបូងដែលមានឈ្មោះនៅបញ្ជី Forbes
នៅខែឧសភាឆ្នាំ២០១៤ ខ្សែប្រយុទ្ធ Real Madrid រូបនេះបានក្លាយជាកីឡាករបាល់ទាត់ដំបូងដែលអាចមានឈ្មោះក្នុងបញ្ជីអ្នករកប្រាក់បានច្រើនជាងគេនៅលើលោកនេះ របស់ Forbes។ ពោលគឺគិតតាំងពីដើមឆ្នាំ២០១៤ រហូតដល់ខែឧសភា រូបគេមានប្រាក់រហូតដល់ទៅ៧៣លានដុល្លារអាមេរិក។
៤. ជាកីឡាករដែលមានអ្នកស្រាវជ្រាវលើ Google ច្រើនជាងគេ
បច្ចុប្បន្ននេះ ម្ចាស់ពាន Ballon d’Or ៣សម័យរូបនេះបានក្លាយជាកីឡាករដែលមានអ្នកស្រាវជ្រាវលើអ៊ីនធឺណិតច្រើនជាងគេ។ ខណៈដែលការស្រាវជ្រាវនោះមានដូចជា ស្វែងរកពីជីវប្រវត្តិ , បញ្ហាដោះដូរកីឡាករ , កម្មវិធីប្រកួតនិងបញ្ហារបួសជាដើម។
៥. Ronaldo មានសារមន្ទីរផ្ទាល់ខ្លួននៅប្រទេសព័រទុយហ្គាល់
Ronaldo មានសារមន្ទីរផ្ទាល់ខ្លួននៅស្រុកកំណើតរបស់គេក្នុងតំបន់ Funchal ទីក្រុង Madeira ប្រទេសព័រទុយហ្គាល់។ សារមន្ទីរនេះ គឺបើកឱ្យអ្នកគាំទ្រទាំងអស់ចូលមើលដោយសេរី ហើយក្នុងនោះដែរមានទៅដោយរូបភាព និងពានរង្វាន់ដែលកំពូលកីឡាករខាងលើនេះទទួលបានពីមុនមក។
៦. កីឡាករម្នាក់នេះលោតបានខ្ពស់ជាងកីឡាករបាល់បោះធម្មតាទៅទៀត
ប្រិយមិត្តប្រហែលជាដឹងហើយថា បុរសវ័យ៣០ឆ្នាំរូបនេះអាចលោតខ្ពស់មែនទែន ពោលគឺលោតតែតបាល់ម្ដងៗគឺផុតគេផុតឯង។ ទន្ទឹមនឹងសមត្ថភាពនេះដែរ បុរសកូនមួយរូបនេះអាចលោតបាន៤៤សង់ទីម៉ែត្រនៅពេលឈរ និង៧៨សង់ទីម៉ែត្រនៅពេលដែលរត់លោត។ ខណៈដែលការលោតនេះដែរ ប្រសិនបើប្រៀបធៀបទៅនឹងកីឡាករបាល់បោះ NBA ល្មមៗគឺមិនអាចធ្វើបាននោះទេ។
៧. ធ្លាប់មានជំងឺគាំងបេះដូង
នេះជារឿងមិននឹកស្មានដល់ ព្រោះថា Ronaldo ធ្លាប់កើតជំងឺគាំងបេះដូងពេលមានអាយុ១៥ឆ្នាំ។ គ្រានោះរូបគេហ្វឹកហាត់បាល់ទាត់នៅប្រទេសព័រទុយហ្គាល់ហើយក្រុមគ្រូពេទ្យនៅទីនោះបានពិនិត្យឃើញថាបុរសកម្ពស់១,៨៦ម៉ែត្ររូបនេះ មានបញ្ហាខ្សោយបេះដូង។ ជារឿងសំណាងដែល Ronaldo នៅក្មេង ហើយជំងឺនេះមិនទាន់ធ្ងន់ធ្ងរ ក៏ក្រុមគ្រូពេទ្យសម្រេចចិត្តធ្វើការវះកាត់ទទួលបានជោគជ័យរហូតមកដល់សព្វថ្ងៃនេះ៕

Post a Comment