ពានរង្វាន់បាល់ទាត់ហ៊្វូតសាលសម្រាប់ស្រ្តីដែលមានកីឡាការិនីស្អាតៗ ចូលរួមដណ្ដើមជើងឯកខេមអេដ ឆ្នាំ ២០១៥ (CamED Women’s Futsal Tourment 2015) បានចាប់ដំណើរការប្រកួតរដូវកាលថ្មីរបស់ខ្លួនហើយ លើទីលានស្មៅសិប្បនិម្មិត KB នាចុងសប្ដាហ៍កន្លងទៅ។
ព្រឹត្តិការណ៍សម្រាប់តែនារីនេះ មានក្រុមចូលរួមចំនួន ១៨ ពោលគឺច្រើនជាងឆ្នាំមុនដល់ទៅ ៩ ក្រុម ដោយចែកជា៣ពូល ហើយពូលនីមួយៗត្រូវធ្វើការប្រកួតជម្រុះយក២ក្រុមឡើងទៅប្រកួតនៅវគ្គបន្ត រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។
លោក Casey Barnett នាយកវិទ្យាស្ថានខេមអេដ មានទស្សនៈជុំវិញការបង្កើតពានរង្វាន់នេះថា៖ «ការប្រកួតនេះឡើង ដើម្បីផ្តល់ឱកាសឲ្យស្រ្តីបានចូលរួមលេងកីឡាដូចបុរសដែរ ហើយការលេងកីឡា វាមិនមែនតែដើម្បីជាការសប្បាយ ទទួលបាននូវសុខភាព មិត្តភាព នោះទេ ប៉ុន្តែវាជាមេរៀនមួយ ដែលបង្រៀនឲ្យនិស្សិតទាំងអស់ចេះធ្វើការជាក្រុម ចេះផ្ដល់គំនិតល្អៗឲ្យគ្នា ចេះស្វែងរកនូវដំណោះស្រាយនិងសហការគ្នា ដើម្បីទទួលបានជោគជ័យ»។
ថ្នាក់ដឹកនាំរូបនេះបន្ថែមថា ក្រុមទាំង ១៨ នោះ មានក្រុមបាល់ទាត់នារីមកពីអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ១ក្រុម ឯ ១៧ ក្រុមទៀត ជាសិស្សនិស្សិតរៀននៅវិទ្យាស្ថានខេមអេដទាំងអស់ ដោយមានទាំងក្រុមចាស់ និងក្រុមទើបបង្កើតថ្មី។
ការប្រកួតនេះធ្វើឡើងតែនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យប៉ុណ្ណោះ ដើម្បីកុំឲ្យប៉ះពាល់ដល់ការសិក្សារបស់អ្នកចូលរួម ថែមទាំងបើកឱ្យចូលទស្សនាដោយសេរី៕

Post a Comment