ក្រុម FC Barcelona បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa del Rey លើកទី៣៧ ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីខ្សែប្រយុទ្ធ Luis Suarez និង Neymar ស៊ុតឲ្យក្រុមអ្នកមានបុណ្យមួយនេះ យកឈ្នះលើ Villarreal ៣-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ កាលពីយប់មិញ និងសរុបទាំង២ជើងឈ្នះ ៦-២។
កីឡាករឆ្នើមប្រេស៊ីល Neymar បានស៊ុតគ្រាប់ទី១ នៅដើមតង់ទី១ នាទីទី៣ ក្រោយការបញ្ជូនបាល់យ៉ាងស្អាតមកពីជើង Lionel Messi ប៉ុន្តែនៅនាទី៣៩ ត្រូវក្រុមម្ចាស់ផ្ទះ Villarreal តាមបានស្មើវិញ ដោយថ្វីជើងកីឡាករ Jonathan dos Santos។
នៅតង់ទី២ ក្រុមខ្លាំងទាំង២នេះ នៅតែលេងសម្រុកគ្នាខ្លាំងរៀងៗខ្លួន រហូតដល់នាទី៦៥ កីឡាករ Tomas Pina ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហមបណ្ដេញចេញតែម្ដង បន្ទាប់ពីទៅទាក់ជើង Neymar ពីក្រោយ។ ក្រោយម្ចាស់ផ្ទះសល់គ្នាតែ១០នាក់ Suarez មានឱកាសស៊ុតបាន១គ្រាប់ទៀត នៅនាទី៧៣ ខណៈដែល Neymar បានបង្ហើយ១គ្រាប់ចុងក្រោយ នៅចុងតង់នាទី៨៨។
នេះជាការឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង សម្រាប់អ្នកចាត់ការ Luis Enrique ខណៈដែលលោកជឿថា Barca អាចនឹងលើកពានអេស្ប៉ាញទាំង២ ទាំង Copa del Rey, La Liga និងឈ្នះពានអឺរ៉ុប Champions League ទៀត នៅរដូវកាលនេះ។
ជ័យជម្នះមួយនេះ មានន័យថាក្រុមរបស់លោក Enrique នឹងត្រូវប៉ះ Athletic Bilbao ដែលឈ្នះក្រុម Espanyol ២-០ យប់មិញដែរ (សរុបទាំង២ជើង Bilbao ឈ្នះ ៣-១)។ វគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើង នៅថ្ងៃទី៣០ ខែឧសភាខាងមុខ៕

Post a Comment