Chelsea មិនឱ្យបាត់បង់ឱកាសយក៣ពិន្ទុទេ ពោលគឺអាចយកឈ្នះក្រុម West Ham ដោយលទ្ធផល១-០ ខណៈដែលមួយគ្រាប់យក៣ពិន្ទុនេះរកបានដោយខ្សែបម្រើប្រយុទ្ធ Hazard នៅនាទី២២ពាក់កណ្ដាលតង់ទី១។
អ្វីដែលគេកត់សម្គាល់ក្នុងប្រកួតយប់មិញនេះ គឺយុទ្ធសាស្ត្ររបស់លោក Jose Mourinho ដោយផ្លាស់ប្ដូរកីឡាករ Drogba ជំនួស Costa នៅនាទី៩០+៣ និង Remy ជំនួស Hazard នៅនាទី៩០+៦។
ដោយឡែកក្រុមមេឃខៀវ Man City វិញអាចយកឈ្នះយ៉ាងងាយទៅលើក្រុមបាតតារាង Leicester City ក្នុងលទ្ធផល ២-០ ដោយកីឡាករ David Silva រកបានមួយគ្រាប់នាទី៤៥+២ និង Milner មួយគ្រាប់នាទី៨៨។
ចំណែកកាំភ្លើងធំ Arsenal កាលពីយប់មិញនេះបានយកឈ្នះក្រុម QPR ដោយលទ្ធផល២-១ ហើយអ្នកដែលបំបែកពងមាន់មុនគេក្នុងប្រកួតនេះនោះគឺខ្សែប្រយុទ្ធ Giroud នៅនាទី៦៤ និង៥នាទីបន្ទាប់មកកីឡាករដែលខកខានរកគ្រាប់បាល់ឱ្យ Arsenal ៦ប្រកួតមកហើយនោះ Sanchez ក៏រកបានគ្រាប់ទី២ទៀត។ មួយគ្រាប់លួងចិត្តរបស់ម្ចាស់ផ្ទះធ្វើបានដោយ Austin នៅនាទី៨២។
មួយវិញទៀត ក្រុមហង្សក្រហម Liverpool ក៏មិនឱ្យចាញ់ក្រុមដែលឈរនៅ Top 4 នោះដែរ ពោលគឺអាចយកឈ្នះក្រុម Burnley ក្នុងលទ្ធផល២-០ ដោយកីឡាករ Henderson ជាអ្នកបើកឆាកមុននៅនាទី២៩ និង Sturridge បន្ថែមមួយគ្រាប់ទៀតនៅនាទី៥១។

Post a Comment