អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា យ៉េន ឌីណា របស់ក្លិបអប្សរាគុនខ្មែរ និង សារឿន ច័ន្ទ មកពីក្លិបសម្រែករាជសីហ៍បង្រ្កាបគ្រឿងញៀន នឹងត្រូវប្រកួតជាមួយសិស្សរបស់ស្តេចប្រដាល់ប៊ូខាវ ក្នុងព្រឹត្តិការណ៍អន្តរជាតិ នៅលើសង្វៀនប៉ុស្តិ៍លេខ៣ នាល្ងាចថ្ងៃអាទិត្យ ខាងមុខនេះដោយក្នុងនោះ ច័ន្ទ ត្រូវប្រឈមជាមួយអ្នកមិនដែលចាញ់សោះ Sahatsada Pimphasari ខណៈ ឌីណា ត្រូវប៉ះ Choedchom Sarayuth។
វត្តមានសិស្សរបស់ប៊ូខាវទាំង២នាក់ នៅលើសង្វៀនប៉ុស្តិ៍លេខ៣ លើកនេះធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះម្នាក់ៗចង់ដឹងថា តើថៃទាំង២នេះមានសមត្ថភាពប្រកួតខ្លាំងដល់កម្រិតណា ខណៈប៊ូខាវជាអ្នកបង្ហាត់ពួកគេនោះ? ព្រោះកីឡាករកម្ពុជា សារឿន ច័ន្ទ និង យ៉េន ឌីណា ដែល Sahatsada Pimphasari និង Choedchom Sarayuth ត្រូវជួបលើកនេះមានសមត្ថភាពប្រកួតមិនអន់នោះទេ។
លោក ទី រ៉ាណាត នាយកគ្រប់គ្រងផ្នែកផលិតកម្មវិធីប៉ុស្តិ៍លេខ៣ បានប្រាប់កាលពីម្សិលមិញថា៖ «គូប្រកួតរបស់ សារឿន ច័ន្ទ Sahatsada Pimphasari ធ្លាប់ប្រកួតបាន ១៥ ដង ឈ្នះ ១៤ ដង មិនដែលចាញ់ និងស្មើ ១ ដង ហើយការបញ្ជូនរូបគេឲ្យមកប្រកួតនៅកម្ពុជាលើកនេះ ដោយសារប៊ូខាវ ដែលជាគ្រូបង្វឹក ចង់ធ្វើតេស្តសមត្ថភាពប្រកួតរបស់គេ ថាតើគេអាចទប់ទល់ជាមួយកីឡាករកម្ពុជាបានទេ? ឯ Choedchom Sarayuth ក៏មិនអន់នោះដែរ»។
លោក បានបន្តថា៖ «សមត្ថភាពប្រកួតរបស់កីឡាករថៃទាំង២នេះ អាចទុកចិត្តបាន ព្រោះពួកគេហ្វឹកហាត់នៅក្លិបដែលល្បីរបស់ថៃ ហេតុនេះខ្ញុំជឿថា ពួកគេនឹងមិនធ្វើឲ្យអ្នកទស្សនាខកចិត្តនោះឡើយ ប៉ុន្តែបើសិនជាពួកគេចាញ់ដោយសន្លប់ក្នុងទឹកណាមួយនោះ លុះត្រាតែមានករណីភ្លាត់ស្នៀតកើតឡើង»។
យ៉េន ឌីណា គឺជាកីឡាករជើងខ្លាំងមួយរូប ដែលមានកាយសម្បទារឹងមាំ ចិត្តប្រដាល់ធំ និងមានកលល្បិចខ្ពស់ក្នុងការប្រកួត ហើយ ឌីណា អាចវាយចេញបានគ្រប់ស្នៀត និងមានភាពរហ័សទាំងការវាយសម្រុក និងដកថយ។ ក្នុងការប្រកួតអន្តរជាតិ កន្លងមកនេះ យ៉េន ឌីណា បានចាញ់តិចបំផុត ខណៈការប្រកួតចុងក្រោយនៅខេត្តតាកែវ កាលពីថ្ងៃ ១៨ ខែមករា ឌីណា បាន ផ្តួលអ្នកប្រដាល់ថៃ Owen S.Sing Sim ក្នុងទឹកទី៣។
យ៉ាងណាក៏ដោយ ការប្រឈមមុខជាមួយ Choedchom Sarayuth ក្នុងទម្ងន់ ៦០ គីឡូក្រាមលើកនេះមិនដឹងថា យ៉េន ឌីណា ទទួលបានលទ្ធផលល្អ ឬក៏ទទួលភាពជូរចត់នោះទេ។
បើទោះបីជា Choedchom Sarayuth មិនធ្លាប់មកប្រកួតនៅកម្ពុជា ប៉ុន្តែយោងតាមបទពិសោធនៃការប្រកួត ៦០ ដង ឈ្នះ ៤៨ និងចាញ់ត្រឹម ១២ ដង អាចបញ្ជាក់បានថា Sarayuth មិនមែនជាកីឡាករទន់ជ្រាយ ដែលអាចឲ្យ យ៉េន ឌីណា ស៊ីដោយងាយស្រួលនោះទេ ព្រោះគេបានហ្វឹកហាត់ជាមួយកីឡាករដ៏ល្បីឈ្មោះរបស់ថៃ ប៊ូបាវ។
ដោយឡែក សារឿន ច័ន្ទ ហាក់មិនសូវបានបង្ហាញវត្តមាននៅលើសង្វៀននោះទេ ហើយសមត្ថភាពប្រកួតរបស់គេ ក៏ធ្លាក់ចុះជាងមុនដែរ ខណៈការប្រកួតចុងក្រោយ នៅលើទឹកដៃខេត្តតាកែវ កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៤ គេបានចាញ់កីឡាករថៃ Phan Savan ដោយពិន្ទុ៕

Post a Comment