ការប្រកួតបាល់ទាត់ពានរង្វាន់លីកកំពូលកម្ពុជាបានបញ្ចប់សប្ដាហ៍ទី២០ ហើយ ប៉ុន្តែក្រុមបៀលប្រាយមួយប៉ុណ្ណោះដែលដឹងពីជោគវាសនាខ្លួនឯងថា ស្ថិតក្នុងតំបន់សុវត្ថិភាពមិនត្រូវកាត់ចោល ហើយក៏មិនអាចដណ្ដើមកៅអី Top4 បាន។ ចំណែកក្រុមទាំង១១ផ្សេងទៀត កំពុងប្រជែងគ្នារកកៅអី Top4 និងគេចចេញពីតំបន់គ្រោះថ្នាក់រៀងៗខ្លួន។
ក្រុមបៀលប្រាយយូណាយធីតមាន២១ពិន្ទុក្នុងដៃ អស់ឱកាសដណ្ដើមតំណែង Top4 ហើយ ព្រោះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមណាហ្គាវើល ដែលស្ថិតនៅលេខរៀងទី៣ ទី៤មានដល់ទៅ ៣៥ពិន្ទុ ខណៈការប្រកួតនៅសល់ត្រឹម២ប្រកួតទៀតប៉ុណ្ណោះ។
ចំណែកក្រុមដែលមានឱកាសអាចប្រជែង Top4 មានដល់ទៅ៥ក្រុមគឺ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(៣៥ពិន្ទុ) ក្រុមណាហ្គាវើល(៣៥ពិន្ទុ) ក្រុមខេមបូឌានថាយហ្គឺរ(៣៤ពិន្ទុ) ក្រុមក្រសួងការពារជាតិ(៣២ពិន្ទុ) និងក្រុមស្វាយរៀង(៣២ពិន្ទុ)។ ក្រុមទាំង៥ នេះមានពិន្ទុប្រដេញគ្នាជាប់រហូត ដែលធ្វើឲ្យកៅអី Top4 ពីរនៅសល់ មិនទាន់រកឃើញម្ចាស់។
ពាក់ព័ន្ធនឹងចំណុចតំបន់កំពូលទាំង៤ លោក ប្រាក់ សុវណ្ណារ៉ាបានឲ្យដឹងកាលពីម្សិលមិញថា លោករំពឹងភាគរយខ្ពស់គឺក្រុមណាហ្គាវើល និងប៉ូលិសនឹងស្ថិតនៅតំបន់តំណែងកំពូលទាំង៤ ហើយវគ្គខ្វែងលោករំពឹងថា នឹងក្លាយជាសមរភូមិតឹងតែងដើម្បីស្វែរកក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ។
ក្រឡេកទៅមើលក្រុមកំពូលតារាងទាំងពីរ ក៏កំពុងប្រជែងដណ្ដើមចំណាត់ថ្នាក់លេខមួយយ៉ាងក្ដៅគគុកដូចគ្នា ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតពានរង្វាន់ Toyota Mekong Club 2015។ ក្រុមបឹងកេតអង្គរបានឡើងទៅឈរលើក្រុមភ្នំពេញក្រោនសាជាថ្មី ក្រោយឈ្នះក្រុមក្រសួងការពារជាតិ ១-០ ទាំងតានតឹងកាលពីថ្ងៃអាទិត្យម្សិលមិញ។
ពេលនេះក្រុមបឹងកេតអង្គរមាន ៥១ពិន្ទុ ឯក្រុមភ្នំពេញក្រោនមាន ៤៨ពិន្ទុតាមពីក្រោយ និងសល់ពីរប្រកួតដូចគ្នា។ ប្រសិនបើក្រុមភ្នំពេញក្រោនឈ្នះក្រុមអគ្គស្នងការនគរបាលជាតិនៅថ្ងៃទី១៧ ខែតុលាខាងមុខ ជំនួបចុងក្រោយជាមួយក្រុមបឹងកេតអង្គរ នឹងក្លាយជាការប្រកួតដ៏ជក់ចិត្តបំផុត។
បើក្រុមភ្នំពេញក្រោនចាញ់ក្រុមអគ្គស្នងការនគរបាលជាតិ ឯក្រុមបឹងកេតឈ្នះក្រុមវេស្ទើន ជំនួបចុងក្រោយរវាងក្រុមកំពូលទាំងពីរ គឺគ្រាន់តែធ្វើឡើងដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ ព្រោះក្រុមបឹងកេតនឹងឈរលើកំពូលតារាងដោយស្វ័យប្រវត្តិទៅហើយ។ ទោះបែបនេះក្ដី ក្រុមកំពូល Top4 ទាំង៤ ត្រូវប្រកួត Play Off ទៀត ដើម្បីលើកពានលីកកម្ពុជាឆ្នាំនេះ។
ចំពោះក្រុមបាតតារាង៤ គឺ អាស៊ីអឺរ៉ុបយូណាយធីត(១៤ពិន្ទុ) ក្រុមមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(១៤ពិន្ទុ) ក្រុមវេស្ទើនភ្នំពេញ(១៣ពិន្ទុ) និងក្រុមគីរីវង់សុខសែនជ័យ(១១ពិន្ទុ) សុទ្ធតែដណ្ដើមគ្នារួចផុតពីតំបន់កាត់ចោល ព្រោះពិន្ទុនៅតែប្រដេញគ្នានៅឡើយ។ ក្រុមអាស៊ីអឺរ៉ុប និងក្រុមស៊ីម៉ាក់ មាន ១៤ពិន្ទុដូចគ្នា ប៉ុន្តែមិនទាន់រួចផុតគ្រោះថ្នាក់ទេ ព្រោះ ២ក្រុមខាងក្រោមសុទ្ធតែអាចមានឱកាស។
ដូចនេះមានតែរង់ចាំការសប្ដាហ៍ទី២១ នាថ្ងៃទី១៧ ខែតុលាខាងមុខប៉ុណ្ណោះ ទើបអាចកំណត់បន្តថា ក្រុមណាមានកៅអី Top4 ឯក្រុមណាស្ថិតក្នុងតំបន់គ្រោះថ្នាក់៕
កីឡាករ ចាន់ វឌ្ឍនាកា និង George Bisan កាលបឹងកេតជួបភ្នំពេញក្រោនជើងទី១

Post a Comment