GuidePedia

0
ក្រុម Barcelona បាន​ធ្វើ​ឲ្យ​​សប្តាហ៍​ប្រកប​ដោយ​វិបត្តិ​របស់​ពួក​គេ​មាន​ភាព​ធូរ​ស្រាល​ជា​មួយនឹង​ការ​ទទួល​ជ័យ​ជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធ​ផល ៥-០ ដើម្បី​ស្ថិត​យ៉ាង​ប្រកៀក​​ឆ្ពោះ​ទៅកាន់​ការ​​ឈ្នះ​កៅ​អីក្នុង​វគ្គ​​១/៤​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​ដណ្តើម​បាន Copa del Rey​​។



បើ​ទោះ​បី​មាន​ការ​លើក​ឡើង​ផ្សេង​ៗ​​ជុំ​វិញ​អនា​គត​របស់​គេ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នា​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ ប៉ុន្តែ Lionel Messi បាន​ធ្វើ​ជា​ប្រធាន​ក្រុម​​ក្នុង​ក្រុ​ម​នេះ​​សម្រាប់​ការ​វិល​​ទៅ​ប្រកួត​ក្នុង​ជម្រើស​ទាំង​១១នាក់​ដំ​បូង​វិញ​របស់​គេ និង​បាន​ស៊ុត​បាល់​​ប៉េ​ណាល់​ទី ក្រោយ​ពី​គ្រាប់​បាល់​​ពី​សំណាក់ Neymar និង Luis Suarez បាន​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ធ្វើការ​គ្រប់​គ្រង​ទាំង​ស្រុង​រួច​ជា​ស្រេច​។

ខ្សែ​ការ​ពារ Jordi Alba បាន​បន្ថែម​គ្រាប់​បាល់​ទី​៤ ក្រោយ​ពី​សម្រាក​​តង់​ទី​១ នៅ​មុន​ពេល Neymar បាន​រក​គ្រាប់​បាល់​បំ​ប៉ោង​សំ​ណាញ់​ទី​យ៉ាង​ល្អ​​ជាមួយ​នឹង​ការ​ស៊ុត​បាល់​យ៉ាង​ខ្លាំង​ពី​ចម្ងាយ​​ប្រហែល​ជា​១៨​ម៉ែត្រ​។

ប្រសិន​បើ​ក្រុម Barcelona មិន​ធ្វើ​ឲ្យមាន​ការ​ភ្លាត់​ស្នៀត​ក្នុង​ការ​ប្រកួត​ជើង​ទី​២​នា​ថ្ងៃ​ទី​១៥ ខែ​មក​​រា ទេ​នោះ ក្រុម Barcelona នឹង​ត្រូវ​ជួប​ប្រកួត​ជា​មួយ​នឹង​ក្រុម​ឈ្នះ​ពី​ការ​ប្រកួត​រវាង​ក្រុម Atletico Madrid និង Real Madrid ក្នុង​វគ្គ​៨ក្រុម​ចុង​ក្រោយ​។

នៅ​ពេល​ដែល​ត្រូវ​បាន​​ចោទ​សួរ​អំពី​ការ​បែក​បាក់​ទៅ​លើ​ទំ​នាក់​ទំនង​​រវាង Messi និង​លោក​គ្រូ​បង្វឹក Luis Enrique កីឡាករ Neymar បានឆ្លើយ​ថា៖ «ខ្ញុំ​មិន​និយាយ​អំពី​ដែលកើត​ឡើង​ក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំ​ពាក់​ឡើយ​។ ខ្ញុំ​ពិត​ជា​រីក​រាយ​ជា​មួយ​នឹង​​របៀប​នៃ​ការ​ប្រកួត​​ដែល​បាន​កើត​ឡើង​សម្រាប់​ខ្ញុំ ហើយ​និង​​ក្រុម​​។ យើង​បាន​បោះ​ជំ​ហាន​ដ៏​ធំ​ឆ្ពោះ​ទៅ​មុខ​។



ខ្ញុំ​ពិត​ជា​រីក​រាយ​សម្រាប់ Messi និង Suarez ផង​ដែរ​។ បច្ចុប្បន្ន យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ដូច​គ្នា​នេះ​នៅ​ពេល​ជួប​ក្រុម Atletico នៅ​ថ្ងៃ​អាទិត្យ​»​។ Messi និង Neymar បាន​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ទាំង​៨​នាក់​ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​​លោក​គ្រូ​បង្វឹក Enrique ពី​ក្រុម​ដែល​បាន​រង​បរា​ជ័យ ១-០ ក្រោម​ស្នា​ដៃ​ក្រុម Real Sociedad កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​៕

Post a Comment

 
Top