អ្នកប្រដាល់របស់កម្ពុជា ២ នាក់គឺកីឡាករ ឈឿន ឆៃដែន និង ឃឹម ឌីម៉ា ត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយជើងខ្លាំងមកពីប្រទេសថៃ នៅថ្ងៃ អាទិត្យ ទី ១១ ខែ មករា ឆ្នាំ ២០១៥ នេះលើសង្វៀនស្ទឹងមានជ័យ របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន។
តាមការគ្រោងទុករបស់អ្នករៀបចំការកម្មវិធី ការប្រកួតនិងចាប់ផ្ដើមនៅវេលាម៉ោង ៦ ល្ងាចតទៅ។ ចំពោះ ឈឿន ឆៃដែន ជាកីឡាករមកពីក្លឹប និរោធនិមានជ័យ ត្រូវប៉ះនិងកីឡាករ Seanrak Kiatmana ដែលមកពីប្រទេសថៃ ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។ យោងតាមស្ថិតិដែលទទួលបានពីគណៈកម្មការរៀបចំការប្រកួតរបស់កីឡាករ ឈឿន ឆៃដែន មានអាយុ ២៥ ឆ្នាំមានកម្ពស់ ១,៧០ ម៉ែត្រ ទម្ងន់ ៦០ គីឡូក្រាម ធ្លាប់ប្រកួតបាន ៦៦ ដងឈ្នះ ៤៩ ចាញ់ ១២ ស្មើ ៥ និងផ្ដួលគូប្រកួតឲ្យសម្លាប់បាន ១៥ លើក។ ចំណែក Seanrak Kiatmana វិញមានអាយុ ២១ ឆ្នាំទម្ងន់ ៦០គីឡូក្រាម កីឡាកររូបនេះធ្លាប់ប្រកួតបានចំនួន ៦៥ ដងក្នុងនោះ ឈ្នះ ៥១ ចាញ់១៣ និងស្មើ ១ ។
រីឯការប្រកួតជាលក្ខណៈ អន្តជាតិមួយគូទៀតគឺ ឃឹម ឌីម៉ា ដែលមកពីក្លឹប រស្មីភូមិគាប និងជួបជាមួយកីឡាករថៃ ម្នាក់ទៀត Kaitongs Wirachai ក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម។ បើនិយាយពី ឃឹម ឌីម៉ា មានកម្ពស់ ១.៧០ ម៉ែត្រមានទម្ងន់ ៦៣ គីឡូក្រាម ធ្លាប់ឡើងលើរេញបាន ៥០ លើកឈ្នះ ៤២ ចាញ់ ៥ និងស្មើ ៣ ព្រមទាំងផ្ដួលដៃគូឲ្យព្រមចុះចាញ់បាន ១៣ ដង។ ដោយឡែក Kaitongs Wirachai វិញមានអាយុ ២៦ ឆ្នាំមានទម្ងន់ ៦៤ គីឡូក្រាម ហើយមានកម្ពស់ ១.៧២ ម៉ែត្រគេធ្លាប់ប្រកួតបាន ៨៨ លើក ដោយឈ្នះ ៦៣ ចាញ់ ២៣ និងស្មើចំនួន ៣ ដង។
ដំណាលគ្នានេះដែរ ក៏មានការប្រកួតកីឡាករកម្ពុជានិងកីឡាករកម្ពុជា ២ គូផ្សេងទៀត គឺរវាង អ៊ុំ កំសត់ មកពីក្លឹប ព្រៃទទឹម ប៉ះនិងកីឡាករ ចាន់ ឆាយម៉ៅ មកពី និរោធនិមានជ័យ ប្រភេទទម្ងន់ ៦៣ គីឡូក្រាម ជាគូបើកឆាក។ ចំណែកកីឡាករ ម៉ន ព្រំម៉ាញ ដែលមកពី ការិយាល័យទី៥ជើងគោកត្រូវជួបជាមួយ ជន សាវុធ មកពី ពោធិ៍ជ័យកីឡា ក្នុងទម្ងន់ ៥៧ គីឡូក្រាម ជាគូបិតការប្រកួត ៕
Subscribe to:
Post Comments (Atom)
Post a Comment