ខ្លាចាស់ ឡៅ ស៊ីណាត សន្លប់ធំក្នុងទឹកទី២ ជាលើកដំបូងតាំងដើមឆ្នាំ ២០១៥ រហូតមកដល់យប់មិញ នៅសង្វៀនបាយ័នស្ទឹងមានជ័យ សម្រាប់ជំនួបមិត្តភាពកម្ពុជាថៃជាមួយជើងខ្លាំង Raroeung Lukchampachai ខណៈ វង្ស ណយ ក៏បរាជ័យដែរ។
អ្នកប្រដាល់រស់នៅខេត្តកំពង់ស្ពឺ ឡៅ ស៊ីណាត បានឲ្យដឹងថា យប់មិញនេះជាលើកទី១ហើយ ដែលរូបគេសន្លប់ដោយប្រកួតបានតែពីរទឹកចាប់តាំងពីដើមឆ្នាំ ២០១៥រហូតដល់មកដល់យប់មិញនេះ។ រូបគេមិននឹកស្មានដល់ថា អ្នកប្រដាល់ថៃអាចទាត់បានល្អយ៉ាងនេះសោះ។ ការប្រើជើងទាត់ ដែលអាចធ្វើឲ្យរូបគេសន្លប់បែបនេះ មិនទាន់មានកីឡាករណាម្នាក់នៅកម្ពុជាឬថៃធ្វើបានទេពីមុនមក។
អ្នកប្រដាល់កូន១រូបនេះប្រាប់ទៀតថា ចំពោះចន្លោះប្រហោងនេះមកពីការប៉ាន់ស្មានខុសរបស់គេដោយគិតថាដៃគូ Raroeung Lukchampachai ទាត់ក្រោម ហើយមិនបានប្រយ័ត្នទុកចន្លោះប្រហោងខាងលើធំពេក។ អ្នកប្រដាល់ថៃរូបនេះពិតជាមានក្បាច់ប្រកួតល្អមែន កម្ពស់ខ្ពស់ និងជំហរល្អ ដែលធ្វើឲ្យរូបគេពិបាកក្នុងការកាច់ពេលចូលកៀក។
ឡៅ ស៊ីណាត ក៏ធ្លាប់សន្លប់កាលពីឆ្នាំ ២០១៤ ពេលជួប វង្ស ណយ ក្រោយត្រូវមួយកែងចំក្រោមភ្នែក ប៉ុន្តែរូបគេបានសងសឹកបានសម្រេចវិញកាលដើមឆ្នាំ ២០១៥ នៅរោងសៀក។ ការប្រកួតកាលពីយប់មិញកូននាគលេងកែង វង្ស ណយ ចាញ់កីឡាករថៃដោយពិន្ទុ និងត្រូវបានគេមើលឃើញថា កីឡាករកម្ពុជាម្នាក់នេះគ្មានកម្លាំងសម្រាប់ការប្រកួតឡើយ៕

កីឡាករ ឡៅ ស៊ីណាត

Post a Comment