GuidePedia

0
​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ​ មាន​​​កម្មវិធីរៀបចំការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពាន​រង្វាន់​ និស្សិត​កំពង់ត្រឡាច ​ក្រោម​អធិបតីភាព​ឯកឧត្ដម​ ឧត្ដមសេនីយ៍ ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ ជា​គណៈកម្មាធិការ​ប្រតិបត្តិ សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​កម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​សៅ សុខា។


មុន​ការប្រកួត​ចាប់ផ្ដើម​នោះ ​ឯកឧត្ដម​ឧត្ដមសេនីយ៍ ឡា ឡៃ បាន​មតិ​សំណេះសំណាល និង​ផ្ដាំផ្ញើ​ដល់​ក្រុម​កីឡាករ ដែល​កំពុងតែ​ត្រៀម​រៀបចំ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​និស្សិត​ឃុំ​កំពង់ត្រឡាច ​ថា សូម​ឲ្យ​ប្អូន​ទាំងអស់​ខិតខំ​ហ្វឹកហាត់ និង​លេង​ជា​លក្ខណៈ​កីឡា បើ​សិន​ប្អូនៗ​ស្រុក​កំពង់ត្រឡាច​លេង​បាន​ល្អ ​ខាង​សហព័ន្ធ​កីឡា​នឹង​ជ្រើសរើស​ប្អូនៗ​ទៅ​ហ្វឹកហាត់​ដើម្បី​បន្ត​លេង​នៅ​ថ្នាក់ជាតិ​បន្តទៀត។

ឯកឧត្ដម​បន្ត​ថា ការ​លេង​កីឡា​គឺ​នាំមក​នូវ​សុខភាព​ ការ​លេង​កីឡា​គឺ​បំបាត់​នូវ​ការ​សេព​គ្រឿងញៀន។ ក្នុង​ពេល​នោះ ​ប្អូនៗ​ជា​កីឡាករ​បាន​ស្ដាប់​យ៉ាង​យកចិត្តទុក ដាក់ និង​អបអរសាទរ​ចំពោះ​ប្រសាសន៍​របស់​ឯកឧត្ដម​ឡា​ឡៃ ក៏ដូចជា​មតិ​ផ្ដាំផ្ញើ​ពី​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​សៅ សុខា ផងដែរ។

នៅ​ក្នុង​កម្មវិធី​នេះ​ដែរ តារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព​ប្រចាំ​ប្រទេស​កម្ពុជា នាយ​ពែ​កមី ​បាន​ដឹកនាំ​ក្រុម​​​របស់​លោក​មក​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ជាមួយ​ក្រុម​យុវជន​កំពង់ត្រឡាច​​ ហើយ​​​លោក​ក៏បាន​ឧបត្ថម្ភ​ដល់​គណៈកម្មការ​រៀបចំ​ការប្រកួត​នូវ​ទឹកប្រាក់​១​លាន​រៀល ចំណែក អ្នកស្រី​ខ្ញុង​ក៏បាន​ឧបត្ថម្ភ​​​នូវ​ទឹកប្រាក់​៥០​ម៉ឺន​រៀល​ផងដែរ​ចំពោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នោះ។

ការ​ប្រកួត​គ្នា​ដ៏​ស្វិតស្វាញ​រវាង​ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ហើយ​នៅ​រសៀល​នេះ​ ដោយ​ក្រុម​ពែ​កមី​កីឡា​ស្មើ​ជាមួយ​ក្រុម​​​យុវជន​កំពង់ត្រឡាច​ ដោយ​លទ្ធផល​​​១-១៕


Post a Comment

 
Top