GuidePedia

0
ការប្រកួតកីឡាតេក្វាន់ដូជើងឯកថ្នាក់ជាតិ ឆ្នាំ ២០១៥ ត្រូវបានបញ្ចប់ដោយជោគជ័យកាលថ្ងៃទី២៥ ខែ កក្កដាម្សិលមិញនៅក្នុងសាលដំបូលទូកនៃពហុកីឡដ្ឋាន ជាតិដោយ មានការ អញ្ជើញចូលរួមប្រគល់ជ័យលាភីពីលោកព្រំ ប៊ុណ្ណយី អគ្គនាយករងកីឡា លោកឧត្តមសេនីយ៍ នួន ភា ប្រធានខេមរសហព័ន្ធតេក្វាន់ដូ ព្រម ទាំង លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។


លោក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា កត្តាវិន័យ និងការលើកទឹកចិត្តបានធ្វើឲ្យកីឡាករតេក្វាន់ដូរបស់លោកដណ្ដើម បានមេដាយច្រើនលើសលប់បែបនេះ ។ ចំណែកលោក សៀ ទីន ដែលជាប្រធានក្លឹបតេក្វាន់ដូកងរាជអាវុធហត្ថរាជ ធានីភ្នំពេញបញ្ជាក់ថា ក្លឹបរបស់លោកបង្ហាត់ដោយលោកគ្រូ ជា ច័ន្ទឡា ទើបធ្វើឲ្យ កីឡាករទាំងអស់ទទួលលទ្ធផល ល្អបែបនេះ ក្នុងចំណោមកីឡាករមកចូលរួមប្រកួតចំនួន២៨រូបទទួលបានមេដាយទាំងអស់២៨គ្រឿងដែរក្នុងនោះមានមេដាយ មាសចំនួន ១១គ្រឿង មេដាយប្រាក់៩គ្រឿង និងមេដាយសំរិទ្ធ៨គ្រឿង ។

សម្រាប់ការប្រកួតទាំងតេក្វាន់ដូ W.T.F (World Taekwondo Federation) របស់សាធារណរដ្ឋកូរ៉េខាងត្បូង និងតេក្វាន់ដូស្ទី I.T.F (International Taekwondo Federation) របស់កូរ៉េខាងជើង ។

រីឯតេក្វាន់ដូ W.T.F មានក្លឹបចូលរួមចំនួន៣៨ ដែលក្នុងនោះមានកីឡាករចំនួន២៧១នាក់ និងកីឡាការិនីចំនួន១០៦នាក់ សរុបចំនួន៣៧៧ នាក់ ។ ចំពោះតេក្វាន់ -ដូស្ទីល I.T.F មានក្លឹបចូលរួមចំនួន១៤ក្លឹបដែលមានកីឡាករសរុបចំនួន២៩៣នាក់ ក្នុងនោះកីឡាករ២៥៣នាក់ និងកីឡាការិនីចំនួន៤០នាក់ ។


ចំពោះវិញ្ញាសាប្រកួតតេក្វាន់ដូស្ទីល W.T.F មាន២៧វិញ្ញាសាដែលមានទាំងវិញ្ញាសាសំដែងមេគុន (Poom Sae) និង វិញ្ញាសាប្រយុទ្ធ ។ វិញ្ញាសាមេគុនបែង ចែកតាមប្រភេទ អាយុ និងកម្រិតខ្សែក្រវាត់ ។ ចំពោះវិញ្ញាសាប្រយុទ្ធបែងចែកជាប្រភេទទម្ងន់ និងកម្រិតខ្សែក្រវាត់ ។ ឯតេក្វាន់ដូស្ទីល I.T.F មានចំនួន២០ វិញ្ញាសា ដែលមានវិញ្ញាសា សំដែងមេគុន(Kae-In-Jon Tul) មេគុនជាក្រុមបុរស-នារី (Kae-In-Jon Tuk-Gi) ។ វិញ្ញាសាប្រយុទ្ធឯកត្តជន (Kae-In-Jon-Mat-So-Gi) និងវិញ្ញាសាប្រយុទ្ធជាក្រុមបុរស (Dan-Che-Jon-Mat- So-Gi) ៕

Post a Comment

 
Top